ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ផលិតផលគួរទិញនៅក្នុងខេត្តកែប
ក្រៅពីដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប ក៏មានផលិតផលដែលអ្នកពុំគួរនឹងរំលងក្នុងការទិញ ហើយទំនិញនោះទៀតសោតក៏ត្រូវបានប្រើប្រាស់ធនធានដែលមាននៅក្នុងទឹកដីខេត្តកែបផងដែរ នៅក្នុងការផលិត ។
ខាងក្រោមនេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅនៃទីកន្លែងលក់ផលិតទាំងនោះ ៖


សកម្មភាពអាជ្ញាធរ
ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកែប កំពុងរៀបចំសៀវភៅបន្ទុកចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
កែប៖ គម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក និងចុះបញ្ជី «ក្តាមសេះកែប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងការយកចិត្តទុកដាក់ពីណាក់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ជាមួយគ្នានេះ មន្ត្រីជំនាញ និងអ្នកជំនាញការពាក់ព័ន្ធ កំពុងចុះសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីប្រវត្តិ លក្ខណៈពិសេស បច្ចេកទេសនេសាទ និងទិន្នផលរបស់ «ក្តាមសេះកែប» ដើម្បីរៀបចំឯកសារសៀវភៅបន្ទុកឱ្យបានម៉ត់ចត់បំផុត ធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការរក្សាគុណភាព និងប្រភពដើមពិតប្រាកដរបស់ផលិតផល។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងកែប បានសហការជាមួយកំលាំងស្នងការនគរបាលខេត្ត ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយឆ្នេរកែប និងផ្សារក្តាម ដើម្បីលើកកម្ពស់ សោភ័ណភាព អនាម័យ និងបរិស្ថានស្អាត រួមចំណែកយ៉ាងសំខាន់ក្នុងការ៖
អាជ្ញាធរក្រុងកែប បានសហការជាមួយកំលាំងស្នងការនគរបាលខេត្ត ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយឆ្នេរកែប និងផ្សារក្តាម ដើម្បីលើកកម្ពស់ សោភ័ណភាព អនាម័យ និងបរិស្ថានស្អាត រួមចំណែកយ៉ាងសំខាន់ក្នុងការ៖
១-លើកកម្ពស់តម្លៃសេវាកម្ម និងភាពស្មោះត្រង់ក្នុងការលក់ដូរដល់ភ្ញៀវទេសចរ។
២-បង្កើនទំនុកចិត្ត និងសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្ត។
៣-រក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយកាត់បន្ថយការលក់ដូរគ្មានរបៀបរាបរយ។
ក្រុងកែប,ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ និងតាមសាលារៀនជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស៕
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមសាលារៀន
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ និងតាមសាលារៀនជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំពលរដ្ឋជុំវិញការសង់រោងលក់ដូរលើដីចំណីផ្លូវ!
អាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះរៀបចំសណ្តាប់ធ្នាប់ និងអប់រំណែនាំពលរដ្ឋជុំវិញការសង់រោងលក់ដូរលើដីចំណីផ្លូវ!
.............................................................
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោក ធិន ស៊ីណា អភិបាលរងស្រុក បានចុះជួបសំណេះសំណាល និងអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ដែលបានសង់រោងឈើប្រក់តង់និង សង្កសី លក់ដូរនៅលើទីតាំងដីចំណីផ្លូវលំ និងផ្លូវរថភ្លើងស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក។
ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វើឡើងក្រោមការណែនាំពីលោក ឆាង ឆៃ អភិបាលស្រុក ក្នុងគោលបំណងសំខាន់ គឺចុះរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលស្រុកបានគូសបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ មិនបានហាមឃាត់ការប្រកបអាជីវកម្មលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋឡើយ។ គែគ្រាន់តែសុំការយោគយល់ និង មិនអនុញ្ញាតឱ្យមានការរំលោភកាន់កាប់ ឬសង់សំណង់បណ្តោះអាសន្នផ្សេងៗ នៅលើដីចំណីផ្លូវដែក និងផ្លូវសាធារណៈតែប៉ុណ្ណោះ។
សូមចូលរួមសហការទាំងអស់គ្នា ដើម្បីសោភ័ណភាព និងសណ្តាប់ធ្នាប់មូលដ្ឋានយើង!


សកម្មភាពអាជ្ញាធរ
វគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីមូលដ្ឋាន ក្នុងស្រុកដំណាក់ចង្អើរ
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកវគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រីពាក់ព័ន្ធនៅថ្នាក់ ស្រុក ឃុំ និងភូមិ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកដំណាក់ចង្អើរ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ៣៣អា ព្រមទាំងការជួសជុលផ្លូវចំនួន២ខ្សែ ក្នុងក្រុងកែប ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ៣៣អា ព្រមទាំងការជួសជុលផ្លូវចំនួន២ខ្សែ ក្នុងក្រុងកែប ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ជូនថា ការស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាសេវាសាធារណៈដ៏ចាំបាច់ ក្នុងការបម្រើផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
កែប, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ កិច្ចប្រជុំគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតនៅពន្ធនាគារខេត្តកែប ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានគណៈកម្មការ នៅសាលប្រជុំតូចសាលាខេត្ត
ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ កិច្ចប្រជុំគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតនៅពន្ធនាគារខេត្តកែប ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានគណៈកម្មការ នៅសាលប្រជុំតូចសាលាខេត្ត ។


សកម្មភាពអាជ្ញាធរ
លោក រស់ ឧត្តុង្គ៖ យុវជនត្រូវក្លាយជាពលរដ្ឋឌីជីថលល្អ និងជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ខេត្តកែប៖ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អុីនធឺណិត និងបណ្ដាញសង្គម បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការទទួលបាន និងការចែករំលែកព័ត៌មាន ប៉ុន្តែទន្ទឹមនឹងនេះ ក៏បាននាំមកនូវបញ្ហាប្រឈមមួយ គឺការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ទំនុកចិត្ត សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងសង្គម។


សកម្មភាពអាជ្ញាធរ
រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ខេត្តកែប÷ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្តកែប ឆ្នាំ២០២៧ ៕
រសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ
ទី២១ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប÷ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងចំណូលចំណាយថវិកា របស់រដ្ឋបាលខេត្តកែប ឆ្នាំ២០២៧ ៕


សកម្មភាពអាជ្ញាធរ
នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍អង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានបន្តចុះសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ចំនួន៣លើក ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចំនួន ៦៩០នាក់ នៅតាមសាលារៀន និងនៅសាលាឃុំអង្កោល ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ,ក្មេងទំនើង ,ល្បែងស៊ីសងខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams),អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។


សកម្មភាពអាជ្ញាធរ
នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍អង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានបន្តចុះសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ៤៤៥នាក់ នៅតាមសាលារៀន ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ,ក្មេងទំនើង ,ល្បែងស៊ីសងខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams),អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។
ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕


សកម្មភាពអាជ្ញាធរ
នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បានបន្តចុះសហការជាមួយអាជ្ញាធរឃុំ និងលោកនាយកសាលា ជួបប្រជុំផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១១០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង និងសាលាបឋមសិក្សា កោះសោម ក្នុងមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ,ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ,ក្មេងទំនើង ,ល្បែងស៊ីសងខុសច្បាប់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams),អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។

