
កែប៖លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានអញ្ជើញចូលរួម វគ្គបណ្តុះ បណ្តាលជូនដល់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងអំពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយអំពីកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ កែប៖លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានអញ្ជើញចូលរួម វគ្គបណ្តុះ បណ្តាលជូនដល់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងអំពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយអំពីកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបញ្ជាក់អំពី តួនាទីភារកិច្ចរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចុះឈ្មោះ និង ទទួលបានអត្ថប្រយោជន៍គ្រប់ៗគ្នា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) នៅសាលាប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប។











