
ក្រោមការដឹកនាំ និងដោយទទួលបានគោលការណ៍ពី លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង សុខ អភិបាលរងស្រុក បានដឹកនាំក្រុមការងារមន្ត្រីថ្នាក់ស្រុក ឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក និងឃុំអង្កោល
ក្រោមការដឹកនាំ និងដោយទទួលបានគោលការណ៍ពី លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង សុខ អភិបាលរងស្រុក បានដឹកនាំក្រុមការងារមន្ត្រីថ្នាក់ស្រុក ឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក និងឃុំអង្កោល សហការជាមួយក្រុមការងារព្រែកជីកហ្វូណនតេជោ ចុះកែសម្រួលនិយាមការ ដក និងបោះបង្គោលថ្មី ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ។ កិច្ចសហការនេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយគ្របដណ្តប់លើភូមិចំនួន ០៤ នៃឃុំពងទឹក និងឃុំអង្កោល រួមមាន៖ ភូមិអង្កោល ភូមិអំពេង ភូមិទួលសាងាំ និងភូមិព្រៃតាកុយ ប្រភព៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ









