ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ
សិល្បៈនិងវប្បធម៌
ឯកសារស្រាវជ្រាវ៖ ភ្ជុំបិណ្ឌ
ឯកសារស្រាវជ្រាវ៖ ភ្ជុំបិណ្ឌ


សិល្បៈនិងវប្បធម៌
លេចធ្លោលើឆាកអន្តរជាតិ! ក្រសួងវប្បធម៌នាំយកសិល្បៈបុរាណខ្មែរ ទៅបង្អួតភ្នែកទស្សនិកជនក្នុងមហោស្រព Angoulême 2026
លេចធ្លោលើឆាកអន្តរជាតិ! ក្រសួងវប្បធម៌នាំយកសិល្បៈបុរាណខ្មែរ ទៅបង្អួតភ្នែកទស្សនិកជនក្នុងមហោស្រព Angoulême 2026
ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង ចូលរួមសម្តែងរបាំ និងទស្សនីយភាពខ្មែរ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម (Festival du Film Francophone d’Angoulême ២០២៦ )។ ជាមួយនេះ ដើម្បីជាការរំលឹកដល់ស្នាព្រះហស្ត និងគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គនៃអង្កការហ្រ្វង់កូហ្វូនី ក្រុមសិល្ប:ក៏បានសម្តែងទស្សនីយភាព ព្រៃប្រសិទ្ធ ដែលស្នាដៃព្រះរាជនិពន្ធរបស់ព្រះមរបរដ្ឋកោដ្ឋ សម្តែងក្នុងពិធីនោះផងដែរ។


សិល្បៈនិងវប្បធម៌
ស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក នៅខេត្តកែប
នៅសាលប្រជុំស្តង់ដារសាលាខេត្តកែប នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ ស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ឆែក នៅខេត្តកែប ប្រព្រឹត្តិឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អ្នកតំណាងរាស្ត្រ ប្រចាំមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ារាកេតា កុល្ស ហាយកូវ៉ា (Markéta Kolc Hájková) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត៕

