ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ខេត្តកែប ៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និង លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្នុងខេត្តកែប ។
នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែកត្កិក ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៦
ខេត្តកែប ៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត
និង លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំភាគីពាក់ព័ន្ធស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ក្នុងខេត្តកែប ។

សកម្មភាពអាជ្ញាធរ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប (ល.ប.ខ) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នានា ដើម្បីពង្រឹងការយល់ដឹងនៃការបោះឆ្នោត។

========
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានរៀបចំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពីសារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនដល់សិស្សានុសិស្សដែលគ្រប់អាយុបោះឆ្នោត ក្នុងគោលបំណងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីដំណើរការបោះឆ្នោត និងតួនាទីភារកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ។

សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕
#ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕
#ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប

សកម្មភាពអាជ្ញាធរ
នគរបាលខេត្តកែប បន្តដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កោល នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ បន្តសហការជាមួយអាជ្ញាធរ ចុះផ្សព្វផ្សាយគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅសាលាបឋមសិក្សាអំពេង ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផលប៉ះពាល់គ្រឿងញៀន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសម័យសង្គ្រាម ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) អំពើលួច ឆក់ ប្លន់ និងអំពើរល្មើសច្បាប់ផ្សេងៗ ។
ចំពោះមុខលោក ស្នងការ ជម្រុញលើកទឹកចិត្តបន្តចុះផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ និងអូសទាញការគាំទ្រកាន់តែច្រើនឡើងគ្រប់ៗមូលដ្ឋានក្នុងខេត្ត៕
#ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕
#ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕
កម្លាំងនគរបាលចរាចរណ៍ចេញល្បាត តាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍
ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំចេញល្បាតត្រួតពិនិត្យតាមដងផ្លូវរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរចូលមកសម្រាកលំហែកំសាន្ត នៅក្នុងខេត្តកែប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
កែប
កែប៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី អគ្គលេខាធិការរង គ.អ.ធ.ក និងជាប្រធានក្រុមការងារ រួមជាមួយលោក សែម រមនា អភិបាលរងខេត្តកែប បានដឹកនាំក្រុមការងារចុះវាយតម្លៃឆ្នេរខ្សាច់ និងព្រែកកម្សាន្តបេក្ខភាពក្នុងខេត្តកែប សម្រាប់ ការប្រឡងប្រណាំងឆ្នេរ ខ្សាច់កម្សាន្តស្អាតលើកទី៧ និងព្រែកកម្សាន្តស្អាតលើកទី៤ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង/ស្រុក មន្ត្រីជំនាញពាក់ព័ន្ធ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានចុះវាយតម្លៃ និងពិនិត្យស្ថានភាពនៅ ឆ្នេរស្រី ស សហគមន៍នេសាទភូមិថ្មី សហគមន៍អូរក្រសារ សហគមន៍កែប និងឆ្នេរអង្កោល ដើម្បីពិនិត្យលក្ខខណ្ឌ និងសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់ឆ្នេរ និងព្រែកកម្សាន្តបេក្ខភាព៕

សកម្មភាពអាជ្ញាធរ
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ មកពិនិត្យសុខភាព និងទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំការបី
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ មកពិនិត្យសុខភាព និងទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំការបី
📍ឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប
📸Mat Ousman-ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប

សកម្មភាពអាជ្ញាធរ
ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ
ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ
ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង បំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ។
សូមជំរាបជូនថា : បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕
#ប្រភព ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
កែប៖លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានអញ្ជើញចូលរួម វគ្គបណ្តុះ បណ្តាលជូនដល់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងអំពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយអំពីកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
កែប៖លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានអញ្ជើញចូលរួម វគ្គបណ្តុះ បណ្តាលជូនដល់មន្ត្រីជំនាញ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងអំពីនីតិវិធីចុះឈ្មោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងការផ្សព្វផ្សាយអំពីកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបញ្ជាក់អំពី តួនាទីភារកិច្ចរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចុះឈ្មោះ និង ទទួលបានអត្ថប្រយោជន៍គ្រប់ៗគ្នា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting) នៅសាលាប្រជុំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប។

សកម្មភាពអាជ្ញាធរ
ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកែប បន្តបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ
ខេត្តកែប ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការជំរុញដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផែនការងារអត្តសញ្ញាណកម្ម បន្តដឹកនាំមន្ត្រីនគរបាលជំនាញចំណុះឲ្យផែន រួមជាមួយផ្នែកជំនាញអធិការដ្ឋាននគរស្រុក ក្រុង បំពេញបែបបទថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ។
សូមជំរាបជូនថា : បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជួនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ។ នៅសាលប្រជុំ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប។