ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»
ទីក្រុងញូវយ៉ក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦


នយោបាយ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសំណង់មិនរៀបរយក្នុងខេត្ត និងប្រជាពលរដ្ឋដែលមានតូបលក់ដូរតាមបណ្តោយឆ្នេរជ្រោយដូង មុខសាលាខេត្តកែប
កែប៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំសេះសរ សាលាខេត្តកែប ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសំណង់មិនរៀបរយក្នុងខេត្ត និងប្រជាពលរដ្ឋដែលមានតូបលក់ដូរតាមបណ្តោយឆ្នេរជ្រោយដូង មុខសាលាខេត្តកែប។


នយោបាយ
នៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)
នៅថ្ងៃនេះ សារព័ត៌មានបារាំងមួយទៀតបានចុះផ្សាយព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ បន្ថែមពីលើកាសែត Le Monde, La Liberation, Le Figaro នោះគឺទីភ្នាក់ងារព័ត៌មានបារាំង Agence France Press (AFP)។ «ខ្ញុំនឹកផ្ទះរបស់ខ្ញុំ»៖ ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួនដោយសារជម្លោះ ចាប់ផ្តើមកសាងជីវិតឡើងវិញ «I miss my home': Cambodians displaced by conflict start over» ជាចំណងជើងនៃអត្ថបទទីភ្នាក់ងារសារព័ត៌មាន AFP។


នយោបាយ
ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC)
នៅល្ងាចថ្ងៃទី 26 ខែ សីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការតាក់តែងនៃសន្និសីទ ISC-2 បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ស្ដីពីការប្រព្រឹត្តទៅនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


នយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ»
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣) នៅសាលប្រជុំធំសេះស សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។


នយោបាយ
លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត អញ្ជើញអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសេចក្តីព្រាងលទ្ធផលការងារសវនកម្ម សម្រាប់ ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប
រសៀល ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
កែប៖ លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត អញ្ជើញអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបសេចក្តីព្រាងលទ្ធផលការងារសវនកម្ម សម្រាប់ ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប៕


នយោបាយ
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦
ព្រឹក ថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦
ខេត្តកែប÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល សមាជិកា គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប។


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប អញ្ជើញជាអធិបតីភាពចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅសាលប្រជុំគ.ជ.ប


នយោបាយ
ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ នៅសាលប្រជុំគណបក្សក្រុងកែប ។
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ត្រូវនឹង ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
កែប÷ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកែប អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគ្រប់ថ្នាក់ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ នៅសាលប្រជុំគណបក្សក្រុងកែប ។

