
ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC)
នៅល្ងាចថ្ងៃទី 26 ខែ សីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការតាក់តែងនៃសន្និសីទ ISC-2 បានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម Ek Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ស្ដីពីការប្រព្រឹត្តទៅនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (2nd Inter-Parliamentary Speakers’ Conference - ISC-2) ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។











