
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែប បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារចុះមូលដ្ឋានភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកែប បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមការងារចុះមូលដ្ឋានភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ជាលទ្ធផល៖ គិតត្រឹមវេលាម៉ោង ៥:១៥ នាទីល្ងាច ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ការតភ្ជាប់កំណាត់ផ្លូវ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ ត្រូវបានសម្រេចជាស្ថាពរ។ បន្ទាប់ពីតភ្ជាប់រួច ប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផលឆ្លងកាត់ឡើងវិញបានជាធម្មតា និងដោយសុវត្ថិភាព។











