
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៉ឹង សុខ អភិបាលស្រុកស្តីទី បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក រួមមាន លោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកមេឃុំពងទឹក និងលោកមេភូមិ ចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ០៣គ្រួសារ
ដោយមានការចង្អុលបង្ហាញពីសំណាក់ លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៉ឹង សុខ អភិបាលស្រុកស្តីទី បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក រួមមាន លោកនាយករដ្ឋបាល លោកនាយករងរដ្ឋបាល លោកមេឃុំពងទឹក និងលោកមេភូមិ ចុះជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ០៣គ្រួសារ ដែលបានឈរជើងការពារទឹកដីនៅទិស «មុំបី» ខេត្តព្រះវិហារ និងពេលនេះបានមកសម្រាកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភព៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ









