
សេចក្តីជូនដំណឹងស្តីពីចំណាត់ការរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ករណីសាងសង់ខឿនបេតុងខុសច្បាប់រំលោភលើដីសាធារណៈ (ចំណីឆ្នេរ) នៅតំបន់ឆ្នេរអង្កោល!
នាពេលថ្មីៗនេះ សង្កេតឃើញការចុះផ្សាយពីសំណាក់បណ្តាញសារព័ត៌មាន ព្រមទាំងការបញ្ចេញមតិខ្វល់ខ្វាយពីសំណាក់បងប្អូនភ្ញៀវទេសចរណ៍ ជុំវិញករណីមានការសាងសង់ខឿនថ្មរំលោភលើដីចំណីឆ្នេរសមុទ្រ ស្ថិតនៅតំបន់ឆ្នេរអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។ ឆ្លើយតបចំពោះករណីនេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការបំភ្លឺ និងជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ។ តាមការពិនិត្យជាក់ស្តែង គឺពិតជាមានអាជីវករមួយកន្លែង បានចាក់ខឿនសាបបេតុងបន្ថែម (ទំហំទទឹង ២,៥ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ) លយចូលទៅក្នុងផ្ទៃសមុទ្រដោយគ្មានច្បាប់អនុញ្ញាតពិតប្រាកដមែន ដែលទង្វើនេះជាការបំពានលើដីសាធារណៈរបស់រដ្ឋ និងអាចបង្កការប៉ះពាល់សោភ័ណភាពសណ្តាប់ធ្នាប់ឆ្នេរខ្សាច់។ ឈរលើគោលការណ៍ច្បាប់ ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងអនុវត្តច្បាប់ដោយស្មើភាព ក្រុមការងាររដ្ឋបាលស្រុក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖









