ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ លោក អ៊ឹម បញ្ញារិទ្ធិអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យគម្រោងចំណូល សម្រាប់ឆ្នាំ២០២៧ នៅសាលប្រជុំតូចសាលាខេត្ត
រសៀល ថ្ងៃសុក្រ ១១រោច ខែបឋមាសាឍឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ លោក អ៊ឹម បញ្ញារិទ្ធិអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំការត្រួតពិនិត្យគម្រោងចំណូល សម្រាប់ឆ្នាំ២០២៧ នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកែប បើកយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ជំរុញការយល់ដឹងដល់សិស្សានុសិស្ស
ខេត្តកែប៖ នៅក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមកាន់តែមានភាពជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃ ការទទួលបានព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែព័ត៌មានក្លែងក្លាយក៏អាចរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ដើម្បីពង្រឹងការយល់ដឹងដល់យុវជន ក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានមិនពិត។ មន្ទីរព័ត៌មានខេត្តកែប បានរៀបចំ «យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងក្រុងកែប ខេត្តកែប។


ការអភិវឌ្ឍ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខណ្ឌរដ្ឋបាលជលផលខេត្តកែប ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦
កែប៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារខណ្ឌរដ្ឋបាលជលផលខេត្តកែប ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ប្រធានគម្រោង ADB ព្រមទាំងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលប្រារព្វធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប។


សកម្មភាពអាជ្ញាធរ
ភ្នំពេញ÷ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ៕
រសៀល ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹង
ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
ភ្នំពេញ÷ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ៕


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត អញ្ជើញចូលរួម កិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកែប សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ
ព្រឹក ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត អញ្ជើញចូលរួម កិច្ចប្រជុំបើកវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកែប សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ តាមរយៈប្រព័ន្ធ (ZOOM) នៅសាលប្រជុំតូចសាលាខេត្តកែប៕


សកម្មភាពអាជ្ញាធរ
សមាគមនារីខេត្តកែប ដាក់ចេញទិសដៅការងារថ្មី ផ្តោតលើសុខុមាលភាពស្ត្រី និងកុមារ
ខេត្តកែប៖ លោកជំទាវ ដួង កែវ ចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប បានជំរុញឱ្យសមាជិកសមាគមនារីគ្រប់លំដាប់ថ្នាក់ បន្តផ្តោតការយកចិត្តទុកដាក់លើការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកែប នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ដួង កែវ ចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប និងលោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី ខេត្តកែប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត
ព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦
កែប៖ លោក ប៊ុន យោង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត។


សេចក្តីប្រកាសព័ត៌មាន
សិប្បកម្មទឹកសុទ្ធមួយនៅខេត្តកែប អាចផលិតបាន ៥ពាន់ដបក្នុងមួយម៉ោង ដោយឈរលើគុណភាព និងស្តង់ដារអនាម័យ
កែប៖ នាពេលបច្ចុប្បន្ន ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ កំពុងក្លាយជាអាទិភាពសម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ ទឹកពិសាដប អ័រគីដេ ស្ព្រីង ដែលមានមូលដ្ឋានផលិតនៅខេត្តកែប កំពុងទទួលបានការគាំទ្រ និងការបញ្ជាទិញកើនឡើងពីសំណាក់អ្នកប្រើប្រាស់កាន់តែច្រើន។


ការអភិវឌ្ឍ
កន្លែងថ្វាយបង្គំនៅផ្សារក្តាម(ផ្សារបណ្ដោះអាសន្ន) បងប្អូនមូស្លីមដែលមកលេងកំសាន្តក្នុងខេត្តកែប អាចមកប្រតិបត្តិនៅកន្លែងនេះបាន❤️
កន្លែងថ្វាយបង្គំនៅផ្សារក្តាម(ផ្សារបណ្ដោះអាសន្ន) បងប្អូនមូស្លីមដែលមកលេងកំសាន្តក្នុងខេត្តកែប អាចមកប្រតិបត្តិនៅកន្លែងនេះបាន❤️
📍 ក្រុងកែប ខេត្តកែប
📸 Mat Ousman
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបង្ហាញបដិសណ្ឋារកិច្ច និងម្ហូបខ្មែរ ជូនប្រតិភូហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មុនឈានទៅកិច្ចប្រជុំកំពូលនៅភ្នំពេញ
បន្ទាប់ពីបានបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ (សម័យប្រជុំវិសាមញ្ញ) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍នៅវិមានស្នាក់នៅ Charles Floquet។
នៅក្នុងពិធីជួបជុំដ៏មហោឡារិកនេះ កម្ពុជាបាននាំយកនូវ «មុខម្ហូបខ្មែរ» ដ៏មានឱជារស និងប្រណីត ដើម្បីដាក់ជូនបណ្តារដ្ឋមន្ត្រី និងគណៈប្រតិភូនៃគ្រួសារហ្វ្រង់កូហ្វូនីបានភ្លក្សរសជាតិ ដែលនេះជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់ជាតិលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការផ្តល់ឱកាសឱ្យសមាជិកទាំងអស់បានផ្លាស់ប្តូរមតិ និងបង្ហាញពីសាមគ្គីភាពយ៉ាងស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់មួយក្នុងការត្រៀមលក្ខណៈ និងស្វាគមន៍យ៉ាងកក់ក្តៅ ឆ្ពោះទៅកាន់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។ 🇰🇭
(Photo credit: Chantha Reaksmey Sereysophoan)


សកម្មភាពអាជ្ញាធរ
ខេត្តកែប: លោក ញ៉ុន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារពាក់ព័ន្ធរបាយការណ៍នៃការអនុវត្តផែនការ សកម្មភាពឆមាសទី១ឆ្នាំ២០២៦ របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលកំពុង ធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកែប
រសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប: លោក ញ៉ុន សិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារពាក់ព័ន្ធរបាយការណ៍នៃការអនុវត្តផែនការ សកម្មភាពឆមាសទី១ឆ្នាំ២០២៦ របស់សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ដែលកំពុង ធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦
ព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងលើកទិសដៅអនុវត្តបន្ត ឆមាសបន្ទាប់ នៅសាលប្រជុំសាលាក្រុងកែប។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្វាយរៀង, នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ខេត្តស្វាយរៀង, នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ ៕

