
សមាគមនារីខេត្តកែប ដាក់ចេញទិសដៅការងារថ្មី ផ្តោតលើសុខុមាលភាពស្ត្រី និងកុមារ
ខេត្តកែប៖ លោកជំទាវ ដួង កែវ ចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប បានជំរុញឱ្យសមាជិកសមាគមនារីគ្រប់លំដាប់ថ្នាក់ បន្តផ្តោតការយកចិត្តទុកដាក់លើការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងការបង្ការ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកែប នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវ ដួង កែវ ចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប និងលោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី ខេត្តកែប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ។











