
សិប្បកម្មទឹកសុទ្ធមួយនៅខេត្តកែប អាចផលិតបាន ៥ពាន់ដបក្នុងមួយម៉ោង ដោយឈរលើគុណភាព និងស្តង់ដារអនាម័យ
កែប៖ នាពេលបច្ចុប្បន្ន ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ កំពុងក្លាយជាអាទិភាពសម្រាប់ប្រជាពលរដ្ឋ។ ក្នុងនោះ ទឹកពិសាដប អ័រគីដេ ស្ព្រីង ដែលមានមូលដ្ឋានផលិតនៅខេត្តកែប កំពុងទទួលបានការគាំទ្រ និងការបញ្ជាទិញកើនឡើងពីសំណាក់អ្នកប្រើប្រាស់កាន់តែច្រើន។









