
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។
ប្រមុខរាជរដ្ឋាភិបាល សម្រេចបន្ថែម ២ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដែលមានចំនួន ២១០ដុល្លារ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប។ សូមបញ្ជាក់ថា លទ្ធផលបោះឆ្នោតកំណត់តួលេខប្រាក់ឈ្នួលដោយតំណាងត្រីភាគី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រេចត្រឹម ២១០ដុល្លារ។ ដោយឡែក រាជរដ្ឋាភិបាល ក៏បន្តរក្សាផ្ដល់ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារ ក្នុងអំឡុងពេលនៃវិបត្តិប្រេងឥន្ធនៈ ផងដែរ តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រភព៖ AKP News










