
កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤
ខេត្តកែប: ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញ ចូលរួម ពីលោក លី សាវេត អភិបាលខេត្តស្ដីទី និង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត។ ក្នុងនាមប្រធានអង្គប្រជុំ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកនូវរបៀបវារ:ចំនួន៦ ដាក់ជូនអង្គប្រជុំ ដើម្បីយកមកពិនិត្យ ពិភាក្សា និងអនុម័ត៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ២- ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងាររៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំទី៣ អាណត្តិទី៤










