
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ!២០២៦ នេះ បានអញ្ជើញពិនិត្យការងារមួយចំនួននៅខេត្តកែបក្នុងនោះមាន ការរៀបចំទីតាំងចិញ្ជឹមគោមេពូជ នៅតំបន់ប្រតិបត្តិការណ៍សឹករងខេត្ត ពិនិត្យទីតាំងដើម្បីរៀបចំផ្ទះសម្បែងសមរម្យជូនពលរដ្ឋដែលរស់នៅតាមតំបន់សំណង់មិនរៀបរយ និង ពិនិត្យស្ថានភាពផ្លូវជាតិ ៣៣អា ក្រោយទទួលរងភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ៕ រូបភាព៖ លោក ម៉ាត់ អ៊ូស្មាន-Mat Ousman មន្ទីរព័ត៌មានខេត្តកែប









