
ខេត្តកែប៖ ឯកឧត្តម សាយ សំអាល់ និងថ្នាក់ដឹកនាំខេត្តកែប អញ្ជើញកាន់បិណ្ឌវេនទី២ នៅវត្តចរិយាវង្ស
កែប៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ដែលប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅទូទាំងខេត្តកែប បាននិងកំពុងអញ្ជើញចូលរួមធ្វើបុណ្យតាមបណ្តាវត្តនានា ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការទាំងឡាយដែលបានចែកឋានទៅ។









