
កម្ពុជាបង្ហាញបដិសណ្ឋារកិច្ច និងម្ហូបខ្មែរ ជូនប្រតិភូហ្វ្រង់កូហ្វូនី នៅទីក្រុងប៉ារីស មុនឈានទៅកិច្ចប្រជុំកំពូលនៅភ្នំពេញ
បន្ទាប់ពីបានបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ (សម័យប្រជុំវិសាមញ្ញ) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍នៅវិមានស្នាក់នៅ Charles Floquet។ នៅក្នុងពិធីជួបជុំដ៏មហោឡារិកនេះ កម្ពុជាបាននាំយកនូវ «មុខម្ហូបខ្មែរ» ដ៏មានឱជារស និងប្រណីត ដើម្បីដាក់ជូនបណ្តារដ្ឋមន្ត្រី និងគណៈប្រតិភូនៃគ្រួសារហ្វ្រង់កូហ្វូនីបានភ្លក្សរសជាតិ ដែលនេះជាការបង្ហាញពីអត្តសញ្ញាណ និងវប្បធម៌ដ៏សម្បូរបែបរបស់ជាតិលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការផ្តល់ឱកាសឱ្យសមាជិកទាំងអស់បានផ្លាស់ប្តូរមតិ និងបង្ហាញពីសាមគ្គីភាពយ៉ាងស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានដ៏សំខាន់មួយក្នុងការត្រៀមលក្ខណៈ និងស្វាគមន៍យ៉ាងកក់ក្តៅ ឆ្ពោះទៅកាន់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។ 🇰🇭 (Photo credit: Chantha Reaksmey Sereysophoan)











