
មន្ទីរព័ត៌មានខេត្តកែប បើកយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ជំរុញការយល់ដឹងដល់សិស្សានុសិស្ស
ខេត្តកែប៖ នៅក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមកាន់តែមានភាពជិតស្និទ្ធក្នុងជីវិតប្រចាំថ្ងៃ ការទទួលបានព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែព័ត៌មានក្លែងក្លាយក៏អាចរីករាលដាលយ៉ាងឆាប់រហ័សផងដែរ ដើម្បីពង្រឹងការយល់ដឹងដល់យុវជន ក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានមិនពិត។ មន្ទីរព័ត៌មានខេត្តកែប បានរៀបចំ «យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងក្រុងកែប ខេត្តកែប។











