ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
វគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រី ពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត នៅសាលាស្រុកដំណាក់ចង្អើរ
ព្រឹក ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ វគ្គផ្សព្វផ្សាយពង្រឹងការយល់ដឹងស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជូនដល់មន្ត្រី ពាក់ព័ន្ធនៅថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត នៅសាលាស្រុកដំណាក់ចង្អើរ៕


ទេសចរណ៍
វត្តសមាធិ និងមជ្ឈមណ្ឌលវិបស្សនាធុរ:ខេត្តកែប 📍 ភូមិកែប សង្កាត់កែប ក្រុងកែប 📸 Mat Ousman- ម៉ាត់ អ៊ូស្មាន
វត្តសមាធិ និងមជ្ឈមណ្ឌលវិបស្សនាធុរ:ខេត្តកែប
📍 ភូមិកែប សង្កាត់កែប ក្រុងកែប
📸 Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពអាជ្ញាធរ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ៣៣អា ព្រមទាំងការជួសជុលផ្លូវចំនួន២ខ្សែ ក្នុងក្រុងកែប ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការស្តារ និងកែលម្អប្រឡាយរំដោះទឹកមួយខ្សែតាមបណ្តោយផ្លូវជាតិលេខ៣៣អា ព្រមទាំងការជួសជុលផ្លូវចំនួន២ខ្សែ ក្នុងក្រុងកែប ដើម្បីសម្រួលការរស់នៅ ការធ្វើដំណើរ និងការរំដោះទឹកជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ជូនថា ការស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាសេវាសាធារណៈដ៏ចាំបាច់ ក្នុងការបម្រើផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
កែប, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦


បរិស្ថាន
សម្រស់ថ្ងៃលិច នាឆ្នេរ2700ម៉ែត្រ(ឆ្នេរតេជោសន្តិភាព) 📍ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប 📸 Mat Ousman-ម៉ាត់ អ៊ូស្មាន
សម្រស់ថ្ងៃលិច នាឆ្នេរ2700ម៉ែត្រ(ឆ្នេរតេជោសន្តិភាព)
📍ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប
📸 Mat Ousman-ម៉ាត់ អ៊ូស្មាន


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលនៃការអនុវត្តន៍ គោល នយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល៥ឆ្នាំ
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបលទ្ធផលនៃការអនុវត្តន៍ គោល នយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល៥ឆ្នាំ (២០២២-២០២៧) និងលើកទិសដៅភារកិច្ចបន្ត (២០២៧-២០៣២) នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកែប


សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ កិច្ចប្រជុំគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតនៅពន្ធនាគារខេត្តកែប ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានគណៈកម្មការ នៅសាលប្រជុំតូចសាលាខេត្ត
ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
ខេត្តកែប៖ កិច្ចប្រជុំគណៈកម្មការពិនិត្យ និងវាយតម្លៃកម្រិតកែប្រែ របស់ទណ្ឌិតនៅពន្ធនាគារខេត្តកែប ក្រោមអធិបតីភាព លោក ញ៉ន សិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានគណៈកម្មការ នៅសាលប្រជុំតូចសាលាខេត្ត ។


ទេសចរណ៍
ទីប្រជុំជនភូមិកែប ខេត្តកែប 📍 ភូមិកែប សង្កាត់កែប ក្រុងកែប 📸 Mat Ousman- ម៉ាត់ អ៊ូស្មាន
ទីប្រជុំជនភូមិកែប ខេត្តកែប
📍 ភូមិកែប សង្កាត់កែប ក្រុងកែប
📸 Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប លើកទឹកចិត្តកសិករពង្រីកការចិញ្ចឹមជ្រូក ដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងជីវភាពគ្រួសារ
ខេត្តកែប៖ ការចិញ្ចឹមជ្រូក មិនត្រឹមជាមុខរបរបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមពង្រឹងផលិតកម្មកសិកម្មក្នុងស្រុក និងការធានាសន្តិសុខស្បៀងផងដែរ។


សកម្មភាពអាជ្ញាធរ
លោក រស់ ឧត្តុង្គ៖ យុវជនត្រូវក្លាយជាពលរដ្ឋឌីជីថលល្អ និងជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ខេត្តកែប៖ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អុីនធឺណិត និងបណ្ដាញសង្គម បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការទទួលបាន និងការចែករំលែកព័ត៌មាន ប៉ុន្តែទន្ទឹមនឹងនេះ ក៏បាននាំមកនូវបញ្ហាប្រឈមមួយ គឺការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ទំនុកចិត្ត សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកែប អំពាវនាវឱ្យយុវជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ
ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអំពាវនាវដល់យុវជន និងសិស្សានុសិស្ស ឱ្យបង្កើនការយល់ដឹងក្នុងការប្រើប្រាស់បណ្ដាញសង្គម ដោយត្រូវចេះពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គម


សកម្មភាពថ្នាក់ដឹកនាំ
កែប៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះពិនិត្យកន្លែងចិញ្ចឹមត្រីស្ពុងរបស់ប្រជាកសិករគំរូ លោក លី ហេ
កែប៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់ប្រជាកសិករគំរូ លោក ផែង សៅ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះពិនិត្យកន្លែងចិញ្ចឹមត្រីស្ពុងរបស់ប្រជាកសិករគំរូ លោក លី ហេ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រីស្ពុង ការអនុវត្តបច្ចេកទេស និងការគ្រប់គ្រងការផលិត ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តអភិវឌ្ឍការចិញ្ចឹមវារីវប្បកម្មតាមបច្ចេកទេសត្រឹមត្រូវ សំដៅបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល ស្របតាមគោលនយោបាយជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរព័ត៌មានខេត្តកែប បន្តយុទ្ធនាការអប់រំទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ពង្រឹងការយល់ដឹងដល់សិស្សានុសិស្សអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប
ខេត្តកែប៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ មន្ទីរព័ត៌មានខេត្តកែប បានបន្តរៀបចំ យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំមន្ត្រីរាជការក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកែប ដែលបានទទួលមរណភាព
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំមន្ត្រីរាជការក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកែប ដែលបានទទួលមរណភាព នៅគេហដ្ឋានស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

