
ថ្នាក់ដឹកនាំខេត្តកែប អំពាវនាវឱ្យយុវជនចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ
ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអំពាវនាវដល់យុវជន និងសិស្សានុសិស្ស ឱ្យបង្កើនការយល់ដឹងក្នុងការប្រើប្រាស់បណ្ដាញសង្គម ដោយត្រូវចេះពិនិត្យ ផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងជឿ ឬចែករំលែកបន្ត ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គម











