
លោក រស់ ឧត្តុង្គ៖ យុវជនត្រូវក្លាយជាពលរដ្ឋឌីជីថលល្អ និងជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន ដើម្បីរួមចំណែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ខេត្តកែប៖ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល អុីនធឺណិត និងបណ្ដាញសង្គម បានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការទទួលបាន និងការចែករំលែកព័ត៌មាន ប៉ុន្តែទន្ទឹមនឹងនេះ ក៏បាននាំមកនូវបញ្ហាប្រឈមមួយ គឺការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ទំនុកចិត្ត សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងសង្គម។











