
កែប៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះពិនិត្យកន្លែងចិញ្ចឹមត្រីស្ពុងរបស់ប្រជាកសិករគំរូ លោក លី ហេ
កែប៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់ប្រជាកសិករគំរូ លោក ផែង សៅ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានបន្តអញ្ជើញចុះពិនិត្យកន្លែងចិញ្ចឹមត្រីស្ពុងរបស់ប្រជាកសិករគំរូ លោក លី ហេ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យស្ថានភាពនៃការចិញ្ចឹមត្រីស្ពុង ការអនុវត្តបច្ចេកទេស និងការគ្រប់គ្រងការផលិត ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាកសិករឱ្យបន្តអភិវឌ្ឍការចិញ្ចឹមវារីវប្បកម្មតាមបច្ចេកទេសត្រឹមត្រូវ សំដៅបង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល ស្របតាមគោលនយោបាយជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។











