
ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំមន្ត្រីរាជការក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកែប ដែលបានទទួលមរណភាព
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដឹកនាំមន្ត្រីរាជការក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ ប៉ែន សំបូរ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកែប ដែលបានទទួលមរណភាព នៅគេហដ្ឋានស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប











