ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការអនុវត្តច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុន និងត្រៀមចុះត្រួតពិនិត្យស្លាកលេខក្លែងក្លាយ និងយានយន្តអត់ពន្ធ
កែប៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្ត្រីនគរបាល និងកងកម្លាំងមានសមត្ថកិច្ច ត្រូវធ្វើជាគំរូក្នុងការគោរព និងអនុវត្តច្បាប់ ដោយការអនុវត្តវិន័យ និងច្បាប់ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ។
ប្រសាសន៍ណែនាំបែបនេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ លោក ជំទាវ កែ សួនសុភី នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៖
ព្យុះទី២៤ ឈ្មោះក្រវាន់(Krovanh)T2624 រួមជាមួយនឹងព្យុះទី១៨ ឈ្មោះ សូដេល(Saudel)T2618 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

ទេសចរណ៍
រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ ហើយត្រូវបានរលក និងខ្យល់បក់គរមកទើតាមបណ្តោយឆ្នេរអង្កោល។
រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ ហើយត្រូវបានរលក និងខ្យល់បក់គរមកទើតាមបណ្តោយឆ្នេរអង្កោល។ ទោះបីជាការសម្អាតមិនអាចទប់ទល់នឹងកម្លាំងធម្មជាតិបានទាំងស្រុងក៏ដោយ អាជ្ញាធរស្រុកដំណាក់ចង្អើរ ខេត្តកែប មិនបានបណ្តែតបណ្តោយឡើយ ដោយតែងតែដាក់កម្លាំងប្រមូលស្មៅសមុទ្រប្រភេទនេះ រួមទាំងសម្រាម និងកាកសំណល់ផ្សេងៗ ដើម្បីរក្សាអនាម័យ និងលើកកម្ពស់សោភ័ណភាពឆ្នេរអង្កោល។ តែយ៉ាងណាស្ថានភាពនេះនឹងបាត់ទៅវិញពេលរដូវវស្សាកន្លងផុត។

សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងមហាផ្ទៃ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
កែប៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ លោក ជំទាវ កែ សួនសុភី។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពន្ធនាគារ និងភ្ញៀវកិត្តិយសជាច្រើនរូប។
គូរំលឹកថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានាពេលនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ពន្ធនាគារខេត្តកែប ក្នុងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីពន្ធនាគារ ស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ។

ទេសចរណ៍
រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ
រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ ហើយត្រូវបានរលក និងខ្យល់បក់គរមកទើតាមបណ្តោយឆ្នេរអង្កោល។ ទោះបីជាការសម្អាតមិនអាចទប់ទល់នឹងកម្លាំងធម្មជាតិបានទាំងស្រុងក៏ដោយ អាជ្ញាធរស្រុកដំណាក់ចង្អើរ ខេត្តកែប មិនបានបណ្តែតបណ្តោយឡើយ ដោយតែងតែដាក់កម្លាំងប្រមូលស្មៅសមុទ្រប្រភេទនេះ រួមទាំងសម្រាម និងកាកសំណល់ផ្សេងៗ ដើម្បីរក្សាអនាម័យ និងលើកកម្ពស់សោភ័ណភាពឆ្នេរអង្កោល។ តែយ៉ាងណាស្ថានភាពនេះនឹងបាត់ទៅវិញពេលរដូវវស្សាកន្លងផុត។

ទេសចរណ៍
ចំណីចំណុកក្នុងផ្សារក្តាម
ចំណីចំណុកក្នុងផ្សារក្តាម
📍ក្រុងកែប ខេត្តកែប
📸Mat Ousman-ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប

សកម្មភាពអាជ្ញាធរ
សេចក្តីជូនដំណឹងស្តីពីចំណាត់ការរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ករណីសាងសង់ខឿនបេតុងខុសច្បាប់រំលោភលើដីសាធារណៈ (ចំណីឆ្នេរ) នៅតំបន់ឆ្នេរអង្កោល!
សេចក្តីជូនដំណឹងស្តីពីចំណាត់ការរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ករណីសាងសង់ខឿនបេតុងខុសច្បាប់រំលោភលើដីសាធារណៈ (ចំណីឆ្នេរ) នៅតំបន់ឆ្នេរអង្កោល!

ទេសចរណ៍
យប់មួយនាវិថីតេជោសន្តិភាព ពីឆ្នេរកែប ឆ្ពោះទៅឆ្នេរអង្កោល ខេត្តកែប

នាពេលថ្មីៗនេះ សង្កេតឃើញការចុះផ្សាយពីសំណាក់បណ្តាញសារព័ត៌មាន ព្រមទាំងការបញ្ចេញមតិខ្វល់ខ្វាយពីសំណាក់បងប្អូនភ្ញៀវទេសចរណ៍ ជុំវិញករណីមានការសាងសង់ខឿនថ្មរំលោភលើដីចំណីឆ្នេរសមុទ្រ ស្ថិតនៅតំបន់ឆ្នេរអង្កោល ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
ឆ្លើយតបចំពោះករណីនេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមធ្វើការបំភ្លឺ និងជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងកើតហេតុ។ តាមការពិនិត្យជាក់ស្តែង គឺពិតជាមានអាជីវករមួយកន្លែង បានចាក់ខឿនសាបបេតុងបន្ថែម (ទំហំទទឹង ២,៥ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ) លយចូលទៅក្នុងផ្ទៃសមុទ្រដោយគ្មានច្បាប់អនុញ្ញាតពិតប្រាកដមែន ដែលទង្វើនេះជាការបំពានលើដីសាធារណៈរបស់រដ្ឋ និងអាចបង្កការប៉ះពាល់សោភ័ណភាពសណ្តាប់ធ្នាប់ឆ្នេរខ្សាច់។
ឈរលើគោលការណ៍ច្បាប់ ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងអនុវត្តច្បាប់ដោយស្មើភាព ក្រុមការងាររដ្ឋបាលស្រុក បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

សេចក្តីជូនដំណឹង
ខេត្តកែប មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៧ កន្លែង
ខេត្តកែប មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៧ កន្លែង
ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិបាលខេត្តកែប ៖ ជំរុញអ្នកជាប់កាតព្វកិច្ចពន្ធ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ
ឯកឧត្តម អភិបាលខេត្តកែប ៖ ជំរុញអ្នកជាប់កាតព្វកិច្ចពន្ធ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច
ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច

សកម្មភាពថ្នាក់ដឹកនាំ
កែប៖ កិច្ចប្រជុំពិភាក្សា អំពីបញ្ហា បុរាណដ្ឋានដែលស្ថិតក្នុងបរិវេណដីរដ្ឋ ក្រោមអធិបតីភាព លោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តកែប៕
រសៀល ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦