រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ ហើយត្រូវបានរលក និងខ្យល់បក់គរមកទើតាមបណ្តោយឆ្នេរអង្កោល។
រាល់រដូវវស្សា ស្មៅសមុទ្រប្រភេទ ខ្លុយគុម្ពនេះ តែងដាច់ចេញពីទីតាំងដុះដោយកត្តាផ្សេងៗ ហើយត្រូវបានរលក និងខ្យល់បក់គរមកទើតាមបណ្តោយឆ្នេរអង្កោល។ ទោះបីជាការសម្អាតមិនអាចទប់ទល់នឹងកម្លាំងធម្មជាតិបានទាំងស្រុងក៏ដោយ អាជ្ញាធរស្រុកដំណាក់ចង្អើរ ខេត្តកែប មិនបានបណ្តែតបណ្តោយឡើយ ដោយតែងតែដាក់កម្លាំងប្រមូលស្មៅសមុទ្រប្រភេទនេះ រួមទាំងសម្រាម និងកាកសំណល់ផ្សេងៗ ដើម្បីរក្សាអនាម័យ និងលើកកម្ពស់សោភ័ណភាពឆ្នេរអង្កោល។ តែយ៉ាងណាស្ថានភាពនេះនឹងបាត់ទៅវិញពេលរដូវវស្សាកន្លងផុត។






