
ក្រសួងមហាផ្ទៃ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
កែប៖ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានា នៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយ លោក ជំទាវ កែ សួនសុភី។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពន្ធនាគារ និងភ្ញៀវកិត្តិយសជាច្រើនរូប។ គូរំលឹកថា ការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានាពេលនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ពន្ធនាគារខេត្តកែប ក្នុងការលើកកម្ពស់សមត្ថភាពគ្រប់គ្រង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីពន្ធនាគារ ស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ។










