ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប ឆ្លៀតពេលថ្ងៃសម្រាកចុងសប្តាហ៍ ចុះដល់ខ្នងផ្ទះសួរសុខទុក្ខ និងជួយគ្រួសារខ្វះខាត
កែប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១៦គ្រួសារ។
ការចុះជួបប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងឱកាសសម្រាកថ្ងៃចុងសប្តាហ៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះជីវភាព និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រ។
ក្នុងចំណោមគ្រួសារទាំង១៦ មាន១គ្រួសារជួបការខ្វះខាតខ្លាំង និងមានកូនតូចចំនួន៣នាក់កំពុងសិក្សា។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកា ទៅជួយសម្រួលដល់ជីវភាពគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យកូនៗខិតខំរៀនសូត្រ។ ជាមួយគ្នានេះ ១៥គ្រួសារផ្សេងទៀត ក៏ទទួលបានការឧបត្ថម្ភអង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៤០,០០០រៀលក្នុងមួយគ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារក្រុង សង្កាត់ និងភូមិកំពង់ត្រឡាច អញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ
នៅព្រឹកថ្ងៃ សៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦
កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារក្រុង សង្កាត់ និងភូមិកំពង់ត្រឡាច អញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ ក្នុងនោះ ១គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង និងមានកូនតូចៗ ចំនួន ៣នាក់ និងកំពុងសិក្សា។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគណបក្សគ្រប់ថ្នាក់ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកែប និងស្រុកដំណាក់ចង្អេីរ
នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគណបក្សគ្រប់ថ្នាក់ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកែប និងស្រុកដំណាក់ចង្អេីរ ខេត្តកែប៕

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលប្រជាជនកំពុងជួបការលំបាកនោះទេ!!🇰🇭
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលប្រជាជនកំពុងជួបការលំបាកនោះទេ!!🇰🇭
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាតាពីង
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាតាពីង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានច្នៃប្រឌិតបង្កើត ល្បែងសិក្សា ដើម្បីជួយពង្រឹងចំណេះដឹង ភាពឆ្លាតវៃ និងសមត្ថភាពរបស់កុមារ។ សកម្មភាពនេះកើតឡើងក្រោយសាលាបានទទួលការកែលម្អអគារ និងការផ្តល់ កុំព្យូទ័រចំនួន៥គ្រឿង ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នាពេលកន្លងមក។ នេះជាការប្រើប្រាស់ធនធានដែលទទួលបាន ចំគោលដៅ និងមានប្រយោជន៍ជាក់ស្តែងសម្រាប់ការអប់រំកុមារ និងសហគមន៍។
ដោយ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប
វីដេអូ៖ ង៉ុង សាន់
កាត់ត៖ ឆេង ភក្តី

សកម្មភាពថ្នាក់ដឹកនាំ
ថ្ងៃ២៦មិថុនា បានក្លាយជាទៅជាថ្ងៃមួយ ដែលពិភពលោកទាំងមូលរួបរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ខេត្តកែប៖នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសេះស សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
រសៀល ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
រសៀល ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ខេត្តកេប៖ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប និងឧត្តមសេនីយ៍ត្រី ឃន តារាសម្បត្ដិ អគ្គលេខាធិការរង អ.ជ.គ.ញ នៅសាលប្រជុំធំសេះសខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីផ្សព្វផ្សាយ និងការអនុវត្តន៍បង្ហាញ បច្ចេកទេសដោយប្រើប្រាស់ឧបករណ៍ និងម៉ាស៊ីនស្ទូងស្រូវ សម្រាប់គាំទ្រដល់ប្រជាកសិករក្នុងខេត្តកែប ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
ព្រឹក ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីផ្សព្វផ្សាយ និងការអនុវត្តន៍បង្ហាញ បច្ចេកទេសដោយប្រើប្រាស់ឧបករណ៍ និងម៉ាស៊ីនស្ទូងស្រូវ សម្រាប់គាំទ្រដល់ប្រជាកសិករក្នុងខេត្តកែប ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប៕


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកែប ណែនាំដល់យុវជនជំនាន់ក្រោយបន្តដាំដេីមឈេី និងថែរក្សាព្រៃឈេីអោយបានគង់វង្សយូរអង្វែង
ថ្នាក់ដឹកនាំខេត្តកែប ណែនាំដល់យុវជនជំនាន់ក្រោយបន្តដាំដេីមឈេី និងថែរក្សាព្រៃឈេីអោយបានគង់វង្សយូរអង្វែង


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកែប ណែនាំដល់យុវជនជំនាន់ក្រោយបន្តដាំដើមឈើ និងថែរក្សាព្រៃឈើអោយបានគង់វង្សយូរអង្វែង
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបមានប្រសាសន៍ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ដែលមានការអញ្ជើញចូលរួមជាអធិបតីសំណាក់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងអមដំណើរដោយលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក លោក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ព្រមទាំងសិស្សានុសិស្សសរុប៤១០នាក់។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា ការប្រារព្ធ រុក្ខទិវា ០៩ កក្កដា ដែលមានការដាំដើមឈើជានិមិត្តរូប គឺជាការបំផុសចលនាដល់យុវជនជំនាន់ក្រោយឲ្យយល់ដឹងពីសារសំខាន់នៃព្រៃឈើចំពោះជីវិតមនុស្សសត្វ និងចេះស្រលាញ់ និងថែរក្សាព្រៃឈើ ព្រោះព្រៃឈេីអាចរក្សាអាកាសធាតុអោយមានលំនឹងនៃប្រក្រតីភាពបរិស្ថានសម្រាប់ជីវិតលើផែនដី និងវិស័យកសិកម្ម។ ដូចនេះយើងទាំងអស់គ្នាត្រូវតែគិតគូរដោយស្មារតីភ្ញាក់រលឹកខ្ពស់ចូលរួមថែរក្សាការពារអភិរក្សព្រៃ និងទីជម្រកនៃជីវចម្រុះក្នុងខេត្តរបស់យើងអោយមាននិរន្តរភាពដោយតម្រូវចូលរួមដាំដើមឈើម្នាក់១ដើម ក្នុងមួយជីវិត។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។
បន្ថែមពីនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ។
ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia


សកម្មភាពថ្នាក់ដឹកនាំ
កឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung (គីម ដូយ៉ុង) ប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung (គីម ដូយ៉ុង) ប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពកសាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដោយផ្តោតលើការលើកកម្ពស់អក្ខរកម្មឌីជីថល និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI)៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារជំនាញនៃក្រសួង រួមជាមួយអាជ្ញាធរខេត្តកែប ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់គាំទ្រការចិញ្ចឹមសត្វចម្រុះ ដូចជា គោ មាន់ ទា ពពែ ជាដើម នៅតំបន់ប្រតិបត្តិការសឹករងខេត្តកែប
ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារជំនាញនៃក្រសួង រួមជាមួយអាជ្ញាធរខេត្តកែប ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់គាំទ្រការចិញ្ចឹមសត្វចម្រុះ ដូចជា គោ មាន់ ទា ពពែ ជាដើម នៅតំបន់ប្រតិបត្តិការសឹករងខេត្តកែប ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រជីវភាពប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំង។
កែប, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

