ថ្ងៃ២៦មិថុនា បានក្លាយជាទៅជាថ្ងៃមួយ ដែលពិភពលោកទាំងមូលរួបរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ខេត្តកែប៖នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសេះស សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។









