សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាតាពីង
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាតាពីង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានច្នៃប្រឌិតបង្កើត ល្បែងសិក្សា ដើម្បីជួយពង្រឹងចំណេះដឹង ភាពឆ្លាតវៃ និងសមត្ថភាពរបស់កុមារ។ សកម្មភាពនេះកើតឡើងក្រោយសាលាបានទទួលការកែលម្អអគារ និងការផ្តល់ កុំព្យូទ័រចំនួន៥គ្រឿង ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប នាពេលកន្លងមក។ នេះជាការប្រើប្រាស់ធនធានដែលទទួលបាន ចំគោលដៅ និងមានប្រយោជន៍ជាក់ស្តែងសម្រាប់ការអប់រំកុមារ និងសហគមន៍។ ដោយ ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិខេត្តកែប វីដេអូ៖ ង៉ុង សាន់ កាត់ត៖ ឆេង ភក្តី









