ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
បន្ទាប់ពីទទួលបានព័ត៌មាន និងវីដេអូពាក់ព័ន្ធនឹងអាហារគ្មានគុណភាពត្រូវបានចែករំលែកតាមបណ្តាញសង្គម។ រដ្ឋបាលក្រុងកែប សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរថា បញ្ហាសុវត្ថិភាព និងអនាម័យអាហារ គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។
បន្ទាប់ពីទទួលបានព័ត៌មាន និងវីដេអូពាក់ព័ន្ធនឹងអាហារគ្មានគុណភាពត្រូវបានចែករំលែកតាមបណ្តាញសង្គម។
រដ្ឋបាលក្រុងកែប សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរថា បញ្ហាសុវត្ថិភាព និងអនាម័យអាហារ គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។
រដ្ឋបាលក្រុងកែប នឹងសហការជាមួយមន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការសមស្រប ប្រសិនបើរកឃើញការបំពានលើសុវត្ថិភាពអាហារ។
សូមបងប្អូនអាជីវករចូលរួម៖
• រក្សាអនាម័យកន្លែងលក់ និងកន្លែងចម្អិនអាហារ
• ជ្រើសរើស និងរក្សាទុកអាហារឱ្យបានត្រឹមត្រូវ
• ផ្តល់អាហារដែលមានគុណភាព និងសុវត្ថិភាពជូនអតិថិជន
សូមសាធារណជន និងភ្ញៀវទេសចរបន្តចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពអាហារ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការត្រួតពិនិត្យ និងដោះស្រាយជូនបានទាន់ពេលវេលា ។
ករណីមានបញ្ហាផ្សេងៗ សូមពុកម៉ែបងប្អូនទំនាក់ទំនងមករដ្ឋបាលក្រុងតាមរយៈលេខទូរស័ព្ទ៖ 0884320034/015250768 ។
#ប្រភព រដ្ឋបាលក្រុងកែប


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦»
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» (Zero Fake News Media Forumand Award Contest) mutumsug "Fighting Against Fake News and Upholding information Integrityinthe Mekong - LancangRegion”។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
រូបថត៖ ខឹម សុវណ្ណារ៉ា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី ៕
ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កញ្ញា ២០២៦


ទេសចរណ៍
ផ្លូវបេតុងប្រវែង២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ អមដោយភូមិឋានប្រជាពលរដ្ឋ ស្ថិតក្នុងភូមិក្រសារ សង្កាត់អូរក្រសារ ក្រុងកែប បានជួយសម្រួលដល់ការដឹកជញ្ជូនផលនេសាទ កសិផល និងការធ្វេីដំណេីរជូនដល់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសេីរឡេីង។
ផ្លូវបេតុងប្រវែង២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ អមដោយភូមិឋានប្រជាពលរដ្ឋ ស្ថិតក្នុងភូមិក្រសារ សង្កាត់អូរក្រសារ ក្រុងកែប បានជួយសម្រួលដល់ការដឹកជញ្ជូនផលនេសាទ កសិផល និងការធ្វេីដំណេីរជូនដល់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសេីរឡេីង។
📸Mat Ousman-ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការៀបចំការប្រកួត
ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប÷ កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន គណៈកម្មការៀបចំការប្រកួត និងលោក អុឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្តកែប ៕

សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៥ ឈ្មោះ ឌូជូអាន
សេចក្ដីជូនដំណឹង ស្តីពីស្ថានភាពព្យុះទី២៥ ឈ្មោះ ឌូជូអាន


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង កិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុង វិស័យទេសចរណ៍” ដើម្បីលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន ការកេងប្រវញ្ចផ្លូវភេទ និងជំរុញបង្កើន ការយល់ដឹងលើក្រមសីលធម៌ យន្តការការពារកុមារ ក្នុងវិស័យទេសចរណ៍
ព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុង
កិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុង វិស័យទេសចរណ៍” ដើម្បីលើកកម្ពស់សុវត្ថិភាពកុមារពីការរំលោភបំពាន ការកេងប្រវញ្ចផ្លូវភេទ និងជំរុញបង្កើន ការយល់ដឹងលើក្រមសីលធម៌ យន្តការការពារកុមារ ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកែប។


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីណែនាំ ស្តីពី ការសម្អាតអនាម័យបរិស្ថាន ក្នុងឱកាសអបអរសាទរទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦
សេចក្ដីណែនាំ ស្តីពី ការសម្អាតអនាម័យបរិស្ថាន
ក្នុងឱកាសអបអរសាទរទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
ក្រោមការដឹកនាំ និងដោយទទួលបានគោលការណ៍ពី លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង សុខ អភិបាលរងស្រុក បានដឹកនាំក្រុមការងារមន្ត្រីថ្នាក់ស្រុក ឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក និងឃុំអង្កោល
ក្រោមការដឹកនាំ និងដោយទទួលបានគោលការណ៍ពី លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹង សុខ អភិបាលរងស្រុក បានដឹកនាំក្រុមការងារមន្ត្រីថ្នាក់ស្រុក ឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក និងឃុំអង្កោល សហការជាមួយក្រុមការងារព្រែកជីកហ្វូណនតេជោ ចុះកែសម្រួលនិយាមការ ដក និងបោះបង្គោលថ្មី ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ។ កិច្ចសហការនេះប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយគ្របដណ្តប់លើភូមិចំនួន ០៤ នៃឃុំពងទឹក និងឃុំអង្កោល រួមមាន៖ ភូមិអង្កោល ភូមិអំពេង ភូមិទួលសាងាំ និងភូមិព្រៃតាកុយ
ប្រភព៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ


សេចក្តីប្រកាសព័ត៌មាន
សូមអបអរសាទរ សិស្សវិទ្យាល័យ ប៊ុនរ៉ានី-ហ៊ុនសែន ចរិយាវង្ស ទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ការប្រកួតប្រជែងសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិ រយៈពេល១ឆ្នាំ ឆ្នាំ២០២៦ របស់អង្គការ SIPAR
សូមអបអរសាទរ សិស្សវិទ្យាល័យ ប៊ុនរ៉ានី-ហ៊ុនសែន ចរិយាវង្ស ទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ការប្រកួតប្រជែងសុវត្ថិភាពចរាចរណ៍ថ្នាក់ជាតិ រយៈពេល១ឆ្នាំ ឆ្នាំ២០២៦ របស់អង្គការ SIPAR
លទ្ធផលនេះបានបង្ហាញពីការដឹកនាំ ការយកចិត្តទុកដាក់ ពីឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត លោកប្រធានមន្ទីរអប់រំខេត្ត និងថ្នាក់ដឹកនាំបន្តបន្ទាប់ ពិសេសការយកចិត្តទុកដាក់របស់សិស្សានុសិស្ស លើវិស័យសុវត្ថិភាពចរាចរណ៍
សូមគោរពជូនពរ និងអបអរសាទរ
👏👏👏


សេចក្តីប្រកាសព័ត៌មាន
អនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
អនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី អញ្ជើញសម្ពោធរោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦–
សម្តេចធិបតី អញ្ជើញសម្ពោធរោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្តុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មម៉ាក GAC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង។
រូបថត៖ គល់ រ៉េននី
ប្រភព៖ AKP News


សេចក្តីប្រកាសព័ត៌មាន
នៅក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់
នៅក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតកម្ពុជា បានគូសបញ្ជាក់ពីផលប៉ះពាល់ធំធេងនៃជម្លោះប្រដាប់អាវុធមកលើប្រជាជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ រួមទាំងប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបន្តភៀសខ្លួននៅឡើយ និងផ្ទៃដីកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់បែកចង្កោមថ្មី ដែលជាលទ្ធផលនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានអំពាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្ស ដើម្បីការពារប្រជាជនស៊ីវិលពីឥទ្ធិពលនៃសង្គ្រាម។
ទន្ទឹមនេះ ឯកឧត្តមក៏បានបដិសេធចំពោះការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ប្រទេសថៃ និងបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងការចាប់ផ្តើមនៃអំពើអរិភាព បញ្ហាមីន ការខូចខាតបេតិកភណ្ឌវប្បធម៌ (ជាពិសេសប្រាសាទព្រះវិហារ) របាយការណ៍អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការភៀសសឹក និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាសកម្មភាពខុសច្បាប់របស់កងទ័ពថៃនៅលើទឹកដីកម្ពុជាដែលស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់កម្ពុជា ឱ្យមានការគោរពយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

