
បន្ទាប់ពីទទួលបានព័ត៌មាន និងវីដេអូពាក់ព័ន្ធនឹងអាហារគ្មានគុណភាពត្រូវបានចែករំលែកតាមបណ្តាញសង្គម។ រដ្ឋបាលក្រុងកែប សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរថា បញ្ហាសុវត្ថិភាព និងអនាម័យអាហារ គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។
បន្ទាប់ពីទទួលបានព័ត៌មាន និងវីដេអូពាក់ព័ន្ធនឹងអាហារគ្មានគុណភាពត្រូវបានចែករំលែកតាមបណ្តាញសង្គម។ រដ្ឋបាលក្រុងកែប សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរថា បញ្ហាសុវត្ថិភាព និងអនាម័យអាហារ គឺជាការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត។ រដ្ឋបាលក្រុងកែប នឹងសហការជាមួយមន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការសមស្រប ប្រសិនបើរកឃើញការបំពានលើសុវត្ថិភាពអាហារ។ សូមបងប្អូនអាជីវករចូលរួម៖ • រក្សាអនាម័យកន្លែងលក់ និងកន្លែងចម្អិនអាហារ • ជ្រើសរើស និងរក្សាទុកអាហារឱ្យបានត្រឹមត្រូវ • ផ្តល់អាហារដែលមានគុណភាព និងសុវត្ថិភាពជូនអតិថិជន សូមសាធារណជន និងភ្ញៀវទេសចរបន្តចូលរួមផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពអាហារ ដើម្បីឱ្យអាជ្ញាធរមានមូលដ្ឋានក្នុងការត្រួតពិនិត្យ និងដោះស្រាយជូនបានទាន់ពេលវេលា ។ ករណីមានបញ្ហាផ្សេងៗ សូមពុកម៉ែបងប្អូនទំនាក់ទំនងមករដ្ឋបាលក្រុងតាមរយៈលេខទូរស័ព្ទ៖ 0884320034/015250768 ។ #ប្រភព រដ្ឋបាលក្រុងកែប









