ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពីរដ្ឋបាលខេត្តកែប
ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពីរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជ៉ំធំសេះសសាលាខេត្តកែប។


សកម្មភាពថ្នាក់ដឹកនាំ
នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥»
ព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ នាយកដ្ឋាន ស្ថិតិគណនេយ្យជាតិ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផល គណនេយ្យជាតិខេត្តកែបឆ្នាំ២០២៥» ដើម្បីដាក់ជូនសាធារណជន និងមន្ទីរ អង្គភាពជុំវិញខេត្តប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិ និង លោក អុឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត ។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦


សន្តិសុខសង្គម
កិច្ចប្រជុំក្រុមការងារ ដឹកនាំចុះត្រួតពិនិត្យទីតាំងជនអន្តោប្រវេសន៍ស្នាក់នៅប្រមូលផ្តុំ និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវបទលើ្មសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត
នារសៀល ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖កិច្ចប្រជុំក្រុមការងារ ដឹកនាំចុះត្រួតពិនិត្យទីតាំងជនអន្តោប្រវេសន៍ស្នាក់នៅប្រមូលផ្តុំ និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវបទលើ្មសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្ត៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារពិនិត្យដោះស្រាយសំណង់ បណ្តោះអាសន្ន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
សាលប្រជុំក្រុមប្រឹក្សាខេត្តកែប នៅរសៀលថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានអញ្ជើញជួបពិភាក្សាការងារ ជាមួយក្រុមការងារពិនិត្យដោះស្រាយសំណង់ បណ្តោះអាសន្ន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់៕


សកម្មភាពថ្នាក់ដឹកនាំ
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា


ទេសចរណ៍
គួរទាំង ៦យ៉ាង នៅខេត្តកែប
បងប្អូនពុំគួររំលងរឿងទាំង ៦ យ៉ាងនេះ ប្រសិនបើធ្វើដំណើរកម្សាន្តមកកាន់ទឹកទីខេត្តកែប នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅនីមួយៗ ៖


ទេសចរណ៍
ទីតាំងគួរស្នាក់នៅក្នុងខេត្តកែប
ដំណើរកម្សាន្តនៅក្នុងទឹកទីខេត្តកែប បងប្អូនគួរស្នាក់នៅ នេះជាទីតាំង (ដំណរភ្ជាប់ Link ) ដែលអាចនាំអ្នកទៅដល់គោលដៅនៃទីកន្លែងស្នាក់នៅ ៖


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសាររងគ្រោះដោយហេតុការណ៍លិចទូក
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់គ្រួសារដែលបានរងគ្រោះដោយហេតុការណ៍លិចទូក កាលពីខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យម្ដាយម្នាក់ និងកូនប្រុសពីរនាក់បាត់បង់ជីវិត ដោយបន្សល់ទុកស្វាមី និងកូនស្រីម្នាក់ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខជាថ្មីចំពោះការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារ ព្រមទាំងបានលើកទឹកចិត្តឱ្យសមាជិកគ្រួសារខិតខំតស៊ូជំនះការលំបាក និងបន្តកសាងជីវភាពរស់នៅ។
ទន្ទឹមនោះឯកឧត្តមក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនគ្រួសារ និងបានផ្តាំផ្ញើយ៉ាងកក់ក្តៅដល់ក្មួយស្រី ដែលជាសមាជិកគ្រួសារនៅសល់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីកសាងអនាគតរបស់ខ្លួន ជួយគ្រួសារ និងក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលអនាគត៕
អត្ថបទ៖ លោក សេស សង់
រូបភាព៖ ម៉ាត់ អ៊ូស្មាន និងហុីម ហ្សៃនី
មន្ទីរព័ត៌មានខេត្តកែប


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី១៤ ឈ្មោះ គូជីរ៉ា


សកម្មភាពអាជ្ញាធរ
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់ និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខាសមាគមនារីខេត្តកែប បានប្រព្រឹត្តទៅនៅសាលប្រជុំសេះសសាលាខេត្តកែប ដែលមានសមាសភាពចូលរួមសរុបចំនួន១៥៥រូប។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ព្រឹក ថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយស
គណៈកម្មាធិការសមាគមនារីកម្ពជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ខេត្តកែប អញ្ជើញជាអធិបតី ក្នុងកម្មវិធីបូកសរុបលទ្ធផលសកម្មភាពការងាររបស់គណៈកម្មការសាខាសមា
គមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព និងអភិវឌ្ឍន៍ខេត្តកែប នៅសាលប្រជុំសេះសេសាលាខេត្ត។

