
អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពីរដ្ឋបាលខេត្តកែប
ព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ អង្គការលំនៅឋាន មនុស្សជាតិអន្តរជាតិកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយ៍យម្ម និងសំណង់ ដោយបានការសម្របសម្រួលពីរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាស្តីពី “គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ទេព បូរ៉ាមីន រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅ ឋានតម្លៃសមរម្យ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលាប្រជ៉ំធំសេះសសាលាខេត្តកែប។









