
សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងប្រកាសទទួលស្គាល់ និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខា
ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុគណៈកម្មការសាខាសមាគមនារីខេត្តកែប បានប្រព្រឹត្តទៅនៅសាលប្រជុំសេះសសាលាខេត្តកែប ដែលមានសមាសភាពចូលរួមសរុបចំនួន១៥៥រូប។











