ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាបានមកជួបសំណេះសំណាល និងចូលរួមប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមាបានមកជួបសំណេះសំណាល និងចូលរួមប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។
រាជធានីភ្នំពេញ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីជូនដំណឹង
សារលិខិតជូនពរ សូមគោរពជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រេីនជន្មាយុរបស់សម្តេច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៕
សារលិខិតជូនពរ សូមគោរពជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រេីនជន្មាយុរបស់សម្តេច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៕

សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងគម្រោងសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅសហគមន៍នេសាទកែប។ កែប, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យវឌ្ឍនភាពទីតាំងគម្រោងសាកល្បងផលិតអំបិលតាមបែបនវានុវត្តន៍ ដែលមានទីតាំងស្ថិតនៅសហគមន៍នេសាទកែប។
កែប, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន ៖«ការជេរប្រមាថ ឬបរិហាកេរ្តិ៍អ្នកដទៃជាសាធារណៈ អាចប្រឈមនឹងទោសទណ្ឌតាមច្បាប់ជាធរមាន។ សម្តេច សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម មិនត្រូវជេរប្រមាថគ្នា ដើម្បីរក្សាសីលធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ខ្លួនឯង និងសង្គមជាតិទាំងមូល»

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
ខេត្តកែប៖ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានលើកឡើងថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជួយដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ឱ្យមានជំនាញសម្រាប់បង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន មន្ទីរកិច្ចការនារីខេត្តកែប បានបង្កើតមណ្ឌលបណ្តុះបណ្តាលកាត់ដេរចំនួន២ទីតាំង គឺនៅភូមិថ្មី និងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។
លោកស្រី អ៊ូ សុគន្ធី បានលើកឡើងដូចនេះ ក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពី «យេនឌ័រ និងអាជីវកម្ម» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកនាយក លោកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តអាជីវកម្ម នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង សរុបប្រមាណ៧៥រូប។

សេចក្តីជូនដំណឹង
បង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅតុលាការ
ខេត្តកែប៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំចុះស៊ើបអង្កេត និងបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេន សុវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងដកហូតវត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន១ថង់តូច ទម្ងន់ ០,៣២ក្រាម, ម៉ូតូ១គ្រឿង និងទូរសព្ទ១គ្រឿង។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

ទេសចរណ៍
វីថីតេជោសន្តិភាព(រូបភាពលេីអាកាស ១៤ សីហា ២០២៦)
វីថីតេជោសន្តិភាព(រូបភាពលេីអាកាស ១៤ សីហា ២០២៦)
📍ភូមិកែប សង្កាត់កែប ក្រុងកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប

សកម្មភាពអាជ្ញាធរ
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕

សេចក្តីជូនដំណឹង
សារលិខិតជូនពរ របស់រដ្ឋបាលខេត្តកែប សូមគោរពជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រេីនជន្មាយុរបស់សម្តេច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៕

សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី
ប្រភព៖ AKP News