បង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅតុលាការ
ខេត្តកែប៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំចុះស៊ើបអង្កេត និងបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេន សុវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងដកហូតវត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន១ថង់តូច ទម្ងន់ ០,៣២ក្រាម, ម៉ូតូ១គ្រឿង និងទូរសព្ទ១គ្រឿង។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province









