
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
ខេត្តកែប៖ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានលើកឡើងថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជួយដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ឱ្យមានជំនាញសម្រាប់បង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន មន្ទីរកិច្ចការនារីខេត្តកែប បានបង្កើតមណ្ឌលបណ្តុះបណ្តាលកាត់ដេរចំនួន២ទីតាំង គឺនៅភូមិថ្មី និងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។ លោកស្រី អ៊ូ សុគន្ធី បានលើកឡើងដូចនេះ ក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពី «យេនឌ័រ និងអាជីវកម្ម» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកនាយក លោកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តអាជីវកម្ម នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង សរុបប្រមាណ៧៥រូប។











