ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ
សេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះពិនិត្យស្ថានភាពទីតាំងសាលារៀនចំនួន២កន្លែង និងមណ្ឌលសុខភាពអង្កោល ក្នុងគោលបំណងសិក្សាពីស្ថានភាពជាក់ស្តែង និងរួមចំណែកលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះពិនិត្យស្ថានភាពទីតាំងសាលារៀនចំនួន២កន្លែង និងមណ្ឌលសុខភាពអង្កោល ក្នុងគោលបំណងសិក្សាពីស្ថានភាពជាក់ស្តែង និងរួមចំណែកលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
កែប, ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះសួរសុខទុក្ខគ្រួសារលោក សេន ទូច ជាប្រជាការពារ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះសួរសុខទុក្ខគ្រួសារលោក សេន ទូច ជាប្រជាការពារ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានសាកសួរអំពីស្ថានភាពជំងឺរបស់ភរិយា និងពិនិត្យមើលជីវភាពរស់នៅរបស់គ្រួសារ ក្រោយទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីក្រុមការងារកន្លងមក។ យ៉ាងណាស្ថានភាពគ្រួសារមួយនេះបន្តប្រសើរឡើងជាលំដាប់ តាមរយៈការខិតខំប្រឹងប្រែង។
កែប, ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦


ទេសចរណ៍
ទេសភាពតាមដងផ្លូវឆ្ពោះទៅកាន់ក្រុងកែប ពីអតីតកាល
ទេសភាពតាមដងផ្លូវឆ្ពោះទៅកាន់ក្រុងកែប ពីអតីតកាល


ទេសចរណ៍
រីករាយថ្ងៃចុងសប្ដាហ៍ ពីផ្សារក្ដាម ខេត្តកែប
រីករាយថ្ងៃចុងសប្ដាហ៍ ពីផ្សារក្ដាម ខេត្តកែប
(០៨-០៨-២០២៦)
📍ក្រុងកែប ខេត្តកែប
📸Mat Ousman-ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប
ព្រឹក ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅសាលប្រជុំសេះស សាលាខេត្តកែប៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តចុះពិនិត្យមើលការស្ដារប្រឡាយរំដោះទឹក ដើម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ៕
ព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តចុះពិនិត្យមេីលការស្ដារប្រឡាយរំដោះទឹក ដេីម្បីបង្ការជំនន់ទឹកភ្លៀងនារដូវវស្សា ក្នុងភូមិសាស្ត្រក្រុងកែប ៕

សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦៖
ព្យុះទី១៥ ឈ្មោះ ចាន់ហម(Chan-hom)T2615 រួមជាមួយនឹងព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin)T2613 កំពុងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ ។

ទេសចរណ៍
ជីវចម្រុះក្នុងសហគមន៍នេសាទកែប
ជីវចម្រុះក្នុងសហគមន៍នេសាទកែប
📍ក្រុងកែប ខេត្តកែប
📸ង៉ុង សាន់ និងឆេង ភក្ដី
មន្ទីរព័ត៌មានខេត្តកែប


សេចក្តីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តកែប
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប ដើម្បីត្រៀមលក្ខណៈរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកែប ដើម្បីត្រៀមលក្ខណៈរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ១០-១១ ខែសីហាឆ្នាំ២០២៦ ដើម្បីប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ តម្លាភាព និងយុត្តិធម៌។


សេចក្តីជូនដំណឹង
រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មថតចម្លងឯកសារ (Copy) គ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ សូមអរគុណ!
រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មថតចម្លងឯកសារ (Copy) គ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។
សូមអរគុណ!


សេចក្តីជូនដំណឹង
រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មគ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ សូមអរគុណ!
រដ្ឋបាលក្រុងកែប សូមជម្រាបជូនដំណឹង ដល់ម្ចាស់ទីតាំងអាជីវកម្មអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្មគ្រប់ប្រភេទក្នុងភូមិសាស្រ្តក្រុងកែប សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។
សូមអរគុណ!

