
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះសួរសុខទុក្ខគ្រួសារលោក សេន ទូច ជាប្រជាការពារ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
ឯកឧត្តម លាង មុនីរិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ខេត្តកែប បានចុះសួរសុខទុក្ខគ្រួសារលោក សេន ទូច ជាប្រជាការពារ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយបានសាកសួរអំពីស្ថានភាពជំងឺរបស់ភរិយា និងពិនិត្យមើលជីវភាពរស់នៅរបស់គ្រួសារ ក្រោយទទួលបានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីក្រុមការងារកន្លងមក។ យ៉ាងណាស្ថានភាពគ្រួសារមួយនេះបន្តប្រសើរឡើងជាលំដាប់ តាមរយៈការខិតខំប្រឹងប្រែង។ កែប, ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦









