ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មន្ទីរកិច្ចការនារីខេត្តកែប ជំរុញការផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន
ខេត្តកែប៖ លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប បានលើកឡើងថា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងជួយដល់ប្រជាពលរដ្ឋដែលគ្មានការងារធ្វើ ឱ្យមានជំនាញសម្រាប់បង្កើតមុខរបរ និងអាជីពផ្ទាល់ខ្លួន មន្ទីរកិច្ចការនារីខេត្តកែប បានបង្កើតមណ្ឌលបណ្តុះបណ្តាលកាត់ដេរចំនួន២ទីតាំង គឺនៅភូមិថ្មី និងសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប។
លោកស្រី អ៊ូ សុគន្ធី បានលើកឡើងដូចនេះ ក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តកែប រៀបចំសិក្ខាសាលាស្តីពី «យេនឌ័រ និងអាជីវកម្ម» នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប ក្រោមអធិបតីភាពលោកជំទាវ ដួង កែវចិន្តា សមាជិកាក្រុមប្រឹក្សាខេត្តកែប ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ លោកនាយក លោកគ្រូ និងក្រុមយុវជនស្ម័គ្រចិត្តអាជីវកម្ម នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង សរុបប្រមាណ៧៥រូប។

សេចក្តីជូនដំណឹង
បង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅតុលាការ
ខេត្តកែប៖ ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំចុះស៊ើបអង្កេត និងបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេន សុវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងដកហូតវត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក(ICE) ចំនួន១ថង់តូច ទម្ងន់ ០,៣២ក្រាម, ម៉ូតូ១គ្រឿង និងទូរសព្ទ១គ្រឿង។ បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប - Police Commissariat of Kep Province

ទេសចរណ៍
វីថីតេជោសន្តិភាព(រូបភាពលេីអាកាស ១៤ សីហា ២០២៦)
វីថីតេជោសន្តិភាព(រូបភាពលេីអាកាស ១៤ សីហា ២០២៦)
📍ភូមិកែប សង្កាត់កែប ក្រុងកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប

សកម្មភាពអាជ្ញាធរ
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
កែប៖ លោកស្រី គឹម ចន្នី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបទិន្នន័យប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពុំមានផ្ទះសម្បែង និងពុំមានដីធ្លីពិតប្រាកដ ដែលក្រុមការងារបានចុះស្រង់ទិន្នន័យចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត៕

សេចក្តីជូនដំណឹង
សារលិខិតជូនពរ របស់រដ្ឋបាលខេត្តកែប សូមគោរពជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រេីនជន្មាយុរបស់សម្តេច នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ៕

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាម របស់សហរដ្ឋអាម៉េរិក នៅវិមានសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦—
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី
ប្រភព៖ AKP News

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
រាជធានីភ្នំពេញ, ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព៖ Samdech Hun Sen of Cambodia

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដេីម្បីពិនិត្យពិភាក្សាលេីការងារគម្រោងអភិវឌ្ឍន៍ខេត្ត ការងារព័ត៌មាន សាធារណមតិ ព្រមទាំងបញ្ហាប្រឈម និងដំណោះស្រាយនានាក្នុងគណៈអភិបាលខេត្ត ៕

ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ទី១៣ សីហា ២០២៦

សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

សកម្មភាពអាជ្ញាធរ
ខេត្តកែប៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខភរិយារបស់លោក ហាន ឆន អនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកនៅគេហដ្ឋាន
ខេត្តកែប៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ចុះសួរសុខទុក្ខភរិយារបស់លោក ហាន ឆន អនុប្រធានការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលទើបសម្រាលបុត្រ និងកំពុងសម្រាកនៅគេហដ្ឋាន ស្ថិតនៅឃុំបានាវ ស្រុកឈូក ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះ លោក រស់ ឧត្តុង្គ និងក្រុមការងារ បានសម្តែងនូវក្តីអបអរសាទរ និងជូនពរដល់ម្តាយ និងទារក ឱ្យមានសុខភាពល្អ បរិបូរណ៍ដោយសេចក្តីសុខ សុភមង្គល និងភាពចម្រុងចម្រើនក្នុងក្រុមគ្រួសារ។

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ចូលជួបពិភាក្សាការងារ
លោកជំទាវ ចម និម្មល អនុញ្ញាតជូន អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦—
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោក Xue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងពាណិជ្ជកម្ម
ប្រភព៖ AKP News

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ប្រាប់ភារធារីស្ថានទូតអាម៉េរិក ថា កម្ពុជាប្តេជ្ញាចិត្តឥតរាថយ ក្នុងការបោសសម្អាត Online Scams
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--
“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ”
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ានជាមួយប្រទេសដៃគូ”