ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី ១៩ ឈ្មោះ ណាវ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី
សេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី ១៩ ឈ្មោះ ណាវ៉ា និងព្យុះទី២០ ឈ្មោះ ហ្គាណារី


សេចក្តីជូនដំណឹង
ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦


ទេសចរណ៍
អរុណសួស្ដីពីទីកែប ទិដ្ឋភាពពីលើអាកាសនៅកែប(Kep bird eye view)
អរុណសួស្ដីពីទីកែប ទិដ្ឋភាពពីលើអាកាសនៅកែប(Kep bird eye view)
📍ក្រុងកែប ខេត្តកែប
📸Mat Ousman- ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប ឆ្លៀតពេលថ្ងៃសម្រាកចុងសប្តាហ៍ ចុះដល់ខ្នងផ្ទះសួរសុខទុក្ខ និងជួយគ្រួសារខ្វះខាត
អភិបាលខេត្តកែប ឆ្លៀតពេលថ្ងៃសម្រាកចុងសប្តាហ៍ ចុះដល់ខ្នងផ្ទះសួរសុខទុក្ខ និងជួយគ្រួសារខ្វះខាត


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប ឆ្លៀតពេលថ្ងៃសម្រាកចុងសប្តាហ៍ ចុះដល់ខ្នងផ្ទះសួរសុខទុក្ខ និងជួយគ្រួសារខ្វះខាត
កែប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១៦គ្រួសារ។
ការចុះជួបប្រជាពលរដ្ឋនេះ បានធ្វើឡើងក្នុងឱកាសសម្រាកថ្ងៃចុងសប្តាហ៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តចំពោះជីវភាព និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រ។
ក្នុងចំណោមគ្រួសារទាំង១៦ មាន១គ្រួសារជួបការខ្វះខាតខ្លាំង និងមានកូនតូចចំនួន៣នាក់កំពុងសិក្សា។ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកា ទៅជួយសម្រួលដល់ជីវភាពគ្រួសារ ព្រមទាំងលើកទឹកចិត្តឱ្យកូនៗខិតខំរៀនសូត្រ។ ជាមួយគ្នានេះ ១៥គ្រួសារផ្សេងទៀត ក៏ទទួលបានការឧបត្ថម្ភអង្ករ ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៤០,០០០រៀលក្នុងមួយគ្រួសារ។


សកម្មភាពអាជ្ញាធរ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះដល់ទីតាំងផ្ទាល់ការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងប្រជាពលរដ្ឋជិត ៤ពាន់នាក់ កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះ
ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះដល់ទីតាំងផ្ទាល់ការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងប្រជាពលរដ្ឋជិត ៤ពាន់នាក់ កំពុងរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះ
នៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣២នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃនូវទីតាំងចំនួន ០៥ ដែលមានទូរកុងតឺន័រសរុបចំនួន ៦២ ស្ថិតនៅចំណុចតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៣៩៥១នាក់ ស្មើនឹង ១០៤៥គ្រួសារ (ក្នុងនោះមានកុមារចំនួន ១១៥៥នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារក្រុង សង្កាត់ និងភូមិកំពង់ត្រឡាច អញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ
នៅព្រឹកថ្ងៃ សៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦
កែប៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំក្រុមការងារក្រុង សង្កាត់ និងភូមិកំពង់ត្រឡាច អញ្ជើញចុះសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ ក្នុងនោះ ១គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំង និងមានកូនតូចៗ ចំនួន ៣នាក់ និងកំពុងសិក្សា។


អប់រំ និងកីឡា
ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ការផ្សារភ្ជាប់បាល់ទាត់ជាមួយស្មារតីយុវជន និងសន្តិភាព
ពហុកីឡដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះមានរៀបចំការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ការផ្សារភ្ជាប់បាល់ទាត់ជាមួយស្មារតីយុវជន និងសន្តិភាព។ ព្រឹត្តិការណ៍នេះប្រព្រឹត្តឡេីងក្រោមអធិបតីភាព ឯកឧត្ដម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តនឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប និងឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រូបភាព៖ ម៉ាត់ អ៊ូស្មាន
មន្ទីរព័ត៌មានខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគណបក្សគ្រប់ថ្នាក់ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកែប និងស្រុកដំណាក់ចង្អេីរ
នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកែប បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលគណបក្សក្រុង និងក្រុមការងារគណបក្សគ្រប់ថ្នាក់ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងកែប និងស្រុកដំណាក់ចង្អេីរ ខេត្តកែប៕

ទេសចរណ៍
មន្តស្នេហ៍សៀមរាប នារដូវបៃតង
មន្តស្នេហ៍សៀមរាប នារដូវបៃតង
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលប្រជាជនកំពុងជួបការលំបាកនោះទេ!!🇰🇭
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលប្រជាជនកំពុងជួបការលំបាកនោះទេ!!🇰🇭
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
Press Release of the Ministry of Foreign Affairs and International Cooperation Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity
Press Release of the Ministry of Foreign Affairs and International Cooperation
Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

