
ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ការផ្សារភ្ជាប់បាល់ទាត់ជាមួយស្មារតីយុវជន និងសន្តិភាព
ពហុកីឡដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នេះមានរៀបចំការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ការផ្សារភ្ជាប់បាល់ទាត់ជាមួយស្មារតីយុវជន និងសន្តិភាព។ ព្រឹត្តិការណ៍នេះប្រព្រឹត្តឡេីងក្រោមអធិបតីភាព ឯកឧត្ដម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តនឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកែប និងឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ រូបភាព៖ ម៉ាត់ អ៊ូស្មាន មន្ទីរព័ត៌មានខេត្តកែប










