ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត
រសៀល ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប ៖ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម


សេចក្តីជូនដំណឹង
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលកំណត់តាមផែនទីខ្នាត ១:២០០,០០០ និងផ្ទុយនឹង សេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានធ្ងន់ធ្ងរលើដែនដីអធិបតេយ្យរបស់កម្ពុជា ដែលកំណត់តាមផែនទីខ្នាត ១:២០០,០០០ និងផ្ទុយនឹង សេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលហាមឃាត់សកម្មភាពបង្កហេតុ និងសកម្មភាពដែលអាចធ្វើឱ្យភាពតានតឹងតាមព្រំដែនកាន់តែធ្ងន់ធ្ងរ។
The Thai Prime Minister’s visit to the An Ses area in Preah Vihear Province constitutes a serious violation of Cambodia’s sovereign territory, as established by the 1:200,000-scale map, and is contrary to the Joint Statement of the General Border Committee (GBC) dated December 27, 2025, which prohibits provocative actions and activities that could further escalate tensions along the border.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation


សេចក្តីជូនដំណឹង
កម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ មិនអាចបង្កើតសិទ្ធិស្របច្បាប់ ឬធ្វើឱ្យការកាន់កាប់ខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃលើទឹកដីកម្ពុជាក្លាយជាស្របច្បាប់បានឡើយ ហើយផែនទីដែលថៃគូសដោយឯកតោភាគី ក៏មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានដែរ។
កម្ពុជាបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ មិនអាចបង្កើតសិទ្ធិស្របច្បាប់ ឬធ្វើឱ្យការកាន់កាប់ខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃលើទឹកដីកម្ពុជាក្លាយជាស្របច្បាប់បានឡើយ ហើយផែនទីដែលថៃគូសដោយឯកតោភាគី ក៏មិនអាចផ្លាស់ប្តូរខ្សែព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានដែរ។
Cambodia emphasizes that the Thai Prime Minister’s visit to the An Ses area in Preah Vihear Province cannot create any lawful rights or legitimize the illegal occupation of Cambodian territory by Thai armed forces. Likewise, maps unilaterally drawn by Thailand cannot alter internationally recognized boundary lines.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation


សេចក្តីជូនដំណឹង
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយដំណើរទស្សនកិច្ចនេះធ្វើឡើងដោយគ្មានការអនុញ្ញាតពីកម្ពុជា ហើយជាការប៉ុនប៉ងក្នុងចេតនាអះអាងការទាមទារខុសច្បាប់នៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លា ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់តំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយដំណើរទស្សនកិច្ចនេះធ្វើឡើងដោយគ្មានការអនុញ្ញាតពីកម្ពុជា ហើយជាការប៉ុនប៉ងក្នុងចេតនាអះអាងការទាមទារខុសច្បាប់នៅលើដែនដីអធិបតេយ្យរបស់កម្ពុជា។
The Royal Government of Cambodia has strongly protested the visit by the Thai Prime Minister to the An Ses area in Preah Vihear Province on August 23, 2026, stating that the visit was conducted without Cambodia’s authorization and constituted an intentional attempt to assert an unlawful claim over Cambodia’s sovereign territory.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation


សេចក្តីប្រកាសព័ត៌មាន
សម្តេចធិបតី៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងផ្លូវ គឺជាស្នូលនៃការកសាងប្រព័ន្ធភស្តុភារកម្ម។ ខេត្តក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ Samdech Thipadei: Building infrastructure, such as bridges and roads, is fundamental to developing a logistics system. Kratie Province, 25 August 2026
សម្តេចធិបតី៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងផ្លូវ គឺជាស្នូលនៃការកសាងប្រព័ន្ធភស្តុភារកម្ម។
ខេត្តក្រចេះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
Samdech Thipadei: Building infrastructure, such as bridges and roads, is fundamental to developing a logistics system.
Kratie Province, 25 August 2026
(Unofficial Translation)


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ»
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣) នៅសាលប្រជុំធំសេះស សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។
មានមតិស្វាគមន៍ក្នុងឱកាសនោះលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី មានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្ត ស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិ គោលការណ៍គ្រឹះ និងចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងសមិទ្ធផលរដ្ឋធម្មនុញ្ញ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះហត្ថលេខាលើកំណត់ហេតុបន្តកិច្ចសហប្រតិបត្តិការ ស្តីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំតូច សាលាខេត្តកែប។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ប៊ុន យោង បានលើកឡើងថា ការចុះហត្ថលេខារវាងខេត្តកែប និងខេត្តអានយ៉ាង គឺជាការបន្តអនុវត្តកិច្ចសហប្រតិបត្តិការសម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦ និងពិនិត្យរៀបចំផែនការកិច្ចសហប្រតិបត្តិការបន្តសម្រាប់រដូវប្រាំងឆ្នាំ២០២៦-២០២៧ ដើម្បីធានាឱ្យការអនុវត្តការងាររុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាព យន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណ រដ្ឋបារាំង
កម្ពុជាបង្ហាញវត្តមានជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាព យន្តនិយាយភាសាបារាំងអង់ហ្គូលែម លើកទី១៩ នៅសាធារណ រដ្ឋបារាំង
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្ត អានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ព្រឹក ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មាធិការជំនាញខេត្ត អានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីកាលសម័យសង្រ្គាមនៅកម្ពុជា រវាងគណៈកម្មការជំនាញខេត្តកែប(កម្ពុជា) និងគណៈកម្មការជំនាញ ខេត្តអានយ៉ាង(វៀតណាម) សម្រាប់ដំណាក់កាលទី២៦ (រដូវប្រាំង ២០២៦-២០២៧) នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តស្ដីទី
ព្រឹក ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប ៖សិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ» (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តស្ដីទី ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប នៅសាលប្រជុំធំសេះសសាលាខេត្ត៕

សេចក្តីប្រកាសព័ត៌មាន
Cambodia Strongly Protests against Thai Prime Minister's Unauthorised Visit to Cambodia's Sovereign Territory in Preah Vihear Province #ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)
Cambodia Strongly Protests against Thai Prime Minister's Unauthorised Visit to Cambodia's Sovereign Territory in Preah Vihear Province
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ #ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ
#ប្រភព TVK-នាយកដ្ឋានព័ត៌មាន(News Department)

