
ក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ»
ខេត្តកែប៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សហការជាមួយរដ្ឋបាលខេត្តកែប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ» (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣) នៅសាលប្រជុំធំសេះស សាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។ មានមតិស្វាគមន៍ក្នុងឱកាសនោះលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី មានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹង និងជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្ត ស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិ គោលការណ៍គ្រឹះ និងចំណេះដឹងទូលំទូលាយពាក់ព័ន្ធនឹងសមិទ្ធផលរដ្ឋធម្មនុញ្ញ ដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។









