ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលក្រុងកែប បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ
រដ្ឋបាលក្រុងកែប បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ២៨៥ម៉ែត្រ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លាង មុនីរិទ្ធ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខេត្តកែប

កែប៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អេីរ រួមជាមួយលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិភ្នំលាវ និងភូមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បាននាំយកប្រសាសន៍ផ្តាំផ្ញើ និងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានសាកសួរអំពីស្ថានភាពជីវភាព និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ចាន់ ប៊ុនណារិទ្ធ អត្តលេខ ២៥៦១៥ ឋានៈ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប,នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ចាន់ ប៊ុនណារិទ្ធ អត្តលេខ ២៥៦១៥ ឋានៈ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប៕
រូបភាព៖ លោក ផៃ វណ្ណា
មន្ទីរព័ត៌មានខេត្តកែប

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦
Holding a Bilateral Meeting with His Excellency Min Aung Hlaing, President of the Republic of the Union of Myanmar, at Peace Palace.
Phnom Penh, Friday afternoon, 11 September 2026
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
ដំណើរទស្សនកិច្ចដែលរៀបចំដោយភាគីកាន់កាប់ដោយខុសច្បាប់មិនអាចបម្លែងការអះអាងទៅជាការពិតបានឡើយ! ការដែលថៃប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថាមួលបង្កាច់កម្ពុជា គឺត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ឯករាជ្យជាមុនសិន។

A visit organized by an unlawfully occupying party cannot turn claims into facts! Thailand’s use of images of buildings, so-called “fake police stations,” hospitals, or other materials to construct a misleading narrative against Cambodia must first be subject to independent verification.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information

សេចក្តីប្រកាសព័ត៌មាន
លោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុម AOT ថៃ បានបញ្ជាក់ថា អ្វីដែលលោកបានឃើញខុសពីព័ត៌មានដែលលោកទទួលបានមុនទៅដល់ ហើយលោកមិនទាន់អាចសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយនៅឡើយ ដោយត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។

Colonel Roderick T. Garcia of the Thai AOT team stated that what he saw differed from the information he had received before arriving. He said he was not yet in a position to draw conclusions based on the evidence or accounts provided by either side, and that further assessment and verification were required.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information

សកម្មភាពថ្នាក់ដឹកនាំ
ពិធីជប់លៀងផ្លូវរដ្ឋ ជូន ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលរៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦
ពិធីជប់លៀងផ្លូវរដ្ឋ ជូន ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលរៀបចំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦
Attending the State Banquet hosted by Samdech Akka Moha Sena Padei Techo HUN Sen, President of the Senate of the Kingdom of Cambodia, in honor of His Excellency Min Aung Hlaing, President of the Republic of the Union of Myanmar, at Senate Palace.
Phnom Penh, Friday morning, 11 September 2026
ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន(News Department)

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» រវាង ក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក និង ធនាគារនីហរ័ណ-អាហរ័ណចិន កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៦

កិច្ចប្រជុំក្រុម ការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
ព្រឹក ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប៖ កិច្ចប្រជុំក្រុម ការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី គឹម ចន្នី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ពិសេសថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។

ទេសចរណ៍
ខេត្តកែប សូមស្វាគមន៍ 💐
ខេត្តកែប សូមស្វាគមន៍ 💐
វីដេអូ៖ លោក ង៉ុង សាន់ & កាត់ត៖ ឆេង ភក្តី

សុខាភិបាល
មណ្ឌលសុខភាពព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាមូលដ្ឋានសំខាន់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ។ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកែប
មណ្ឌលសុខភាពព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាមូលដ្ឋានសំខាន់ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋ។
ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តកែប