
ឯកឧត្តម លាង មុនីរិទ្ធ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខេត្តកែប
ឯកឧត្តម លាង មុនីរិទ្ធ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅខេត្តកែប កែប៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អេីរ រួមជាមួយលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិភ្នំលាវ និងភូមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បាននាំយកប្រសាសន៍ផ្តាំផ្ញើ និងការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងបានសាកសួរអំពីស្ថានភាពជីវភាព និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។









