
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ចាន់ ប៊ុនណារិទ្ធ អត្តលេខ ២៥៦១៥ ឋានៈ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦
ខេត្តកែប,នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ចាន់ ប៊ុនណារិទ្ធ អត្តលេខ ២៥៦១៥ ឋានៈ នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប៕ រូបភាព៖ លោក ផៃ វណ្ណា មន្ទីរព័ត៌មានខេត្តកែប









