ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មសិល្បៈនិងវប្បធម៌អប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាល រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកែប
ព្រឹក ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប÷ ពិធីសំណេះសំណាល
រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួន ឆាម ប្រធានស្ដីទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អុឹម បញ្ញារិទ្ធិ អភិបាលខេត្តស្ដីទី នៅសាលប្រជុំធំសេះស សាលាខេត្តកែប។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមជាវាគ្មិន និងថ្លែងសុន្ទរកថាក្នុងកម្មវិធី Industrial Cooperation and Development នៅក្រុងXining នៃខេត្តQinghai
ខេត្តឈីងហៃ, ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយតំណាងប្រទេសតាមដងទន្លេរមេគង្គ-ឡានឆាង រួមមានៈ ចិន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃបានអញ្ជេីញចូលរួមជាវាគ្មិន និងថ្លែងសុន្ទរកថាក្នុងកម្មវិធី Industrial Cooperation and Development
នៃវេទិកា Lancang-Mekong Cooperation Dialogue at the Source ដែលផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានដ៏ថ្លៃថ្លាឯកឧត្ដម Wang Danan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឈីងហៃ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការបក្សខេត្តឈីងហៃ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមកម្មវិធី Lancang-Mekong Cultural Gala និងពិធីបេីជាផ្លូវការនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមកម្មវិធី Lancang-Mekong Cultural Gala និងពិធីបេីជាផ្លូវការនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source ដែលផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានដ៏ថ្លៃថ្លាឯកឧត្ដម Wu Xao jun លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីសចិននៃខេត្តឈីងហៃ និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជន តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ។
វេទិកា Lancang-Mekong Cooperation Dialogue at the Sourceត្រូវបានបង្កើតឡើងក្នុងគោលបំណង “រួមគ្នាអភិវឌ្ឍ រួមគ្នាឆ្លើយតបបញ្ហាប្រឈម និងចែករំលែកផលប្រយោជន៍” ដើម្បីកសាងសហគមន៍មេគង្គ-ឡានឆាងដែលមានសន្តិភាព ស្ថិរភាព វិបុលភាព និងចីរភាព ៕
ខេត្តឈីងហៃ, រសៀលថ្ងៃសុក្រ ទី២៨ សីហា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកែប អញ្ជេីញចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅប្រទេសចិន
អភិបាលខេត្តកែប អញ្ជេីញចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅប្រទេសចិន
ខេត្តឈីងហៃ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ប្រមុខក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ សីហា ២០២៦ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញបានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកែប ដេីម្បីចូលរួមសន្និសីទ Cultural and Tourism Cooperation Conference នៅខេត្តឈីងហៃ ប្រទេសចិន។ សន្និសីទនេះមានការផ្តោតសំខាន់ផងដែរលេីវប្បធម៌ផ្សារភ្ជាប់ទេសចរណ៍នៃប្រទេសតាមដងទន្លេមេគង្គ ដែលមានការចូលរួមពីគណៈប្រតិភូប្រទេសចិន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងថៃ ។
នេះជាកម្មវិធីមួយនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source ដែលផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ៕
ប្រភព ៖ រដ្ឋបាលខេត្តកែប


សកម្មភាពថ្នាក់ដឹកនាំ
កែប ៖ ឯកឧត្តម អ៊ុកថា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អុឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី បានដឹកនាំថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Zoom) នៅសាលប្រជុំក្រឹម្សាខេត្ត
ព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦
កែប ៖ ឯកឧត្តម អ៊ុកថា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អុឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី បានដឹកនាំថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Zoom) នៅសាលប្រជុំក្រឹម្សាខេត្ត
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតជូនលោកជំទាវ Nguyen Thi Thanh អនុប្រធានសភាវៀតណាម ចូលជួបសំដែងការគួរសម។ (វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦) ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតជូនលោកជំទាវ Nguyen Thi Thanh អនុប្រធានសភាវៀតណាម ចូលជួបសំដែងការគួរសម។
(វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦)
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានទស្សនៈ ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្ត្រចំនួនប្រាំ ដូចខាងក្រោម ជាមួយនឹងសកម្មភាពជាក់ស្ដែង ដែលអាចអនុវត្តបាន។ ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានទស្សនៈ ស្ថាប័ននីតិប្បញ្ញត្តិគួរតែជំរុញរបៀបវារៈ យុទ្ធសាស្ត្រចំនួនប្រាំ ដូចខាងក្រោម ជាមួយនឹងសកម្មភាពជាក់ស្ដែង ដែលអាចអនុវត្តបាន។
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិ របស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ
▶️វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពិភពលោកអាចនឹងបន្តជួបភាពវឹកវរ ហើយសម្ពាធភូមិសាស្ត្រនយោបាយនឹងកាន់ តែកើនខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះជាយ៉ាងណាក៏ដោយ ជោគវាសនានៃប្រជាជាតិ របស់យើងមិនត្រូវស្ថិតនៅលើចុងប៊ិចរបស់ប្រទេសមហាអំណាចនោះទេ ហើយក៏មិនអាស្រ័យលើការប្រែប្រួលមិនប្រាកដប្រជានៃក្តារអុកភូមិសាស្ត្រនយោបាយនោះដែរ។ ជោគវាសនា នៃប្រជាជាតិរបស់យើង គឺស្ថិតនៅលើដៃរបស់យើងផ្ទាល់យ៉ាងពិតប្រាកដ។
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

សកម្មភាពថ្នាក់ដឹកនាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅឆ្នាំ២០២៥ បន្ទាប់ពីរយៈពេល ២៦ឆ្នាំនៃសន្តិភាពឥតឈប់ឈរ ដែលជាអំឡុងពេលសន្តិភាពដ៏យូរបំផុតដែលប្រទេសជាតិរបស់យើងបានស្គាល់ក្នុងរយៈពេល ៥០០ឆ្នាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅឆ្នាំ២០២៥ បន្ទាប់ពីរយៈពេល ២៦ឆ្នាំនៃសន្តិភាពឥតឈប់ឈរ ដែលជាអំឡុងពេលសន្តិភាពដ៏យូរបំផុតដែលប្រទេសជាតិរបស់យើងបានស្គាល់ក្នុងរយៈពេល ៥០០ឆ្នាំ សង្គ្រាមបានវិលត្រឡប់មកកាន់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់កម្ពុជាជាមួយប្រទេសថៃ ដោយគំរាមកំហែងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាយុជីវិត និងមធ្យោបាយចិញ្ចឹមជីវិតត្រូវបានបាត់បង់ គ្រួសារត្រូវបានផ្លាស់ទីលំនៅ ហើយការអភិវឌ្ឍមូលដ្ឋានរងផលប៉ះពាល់អវិជ្ជមាន។
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

សកម្មភាពថ្នាក់ដឹកនាំ
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព គឺជាបុរេលក្ខណ្ឌ សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើន។ សន្តិភាពត្រូវតែទទួលបានការការពារនៅលើឆាកអន្តរជាតិ។ សន្តិភាព គឺជាដើមទុនមួយដ៏មានតម្លៃសម្រាប់ ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះមួយ ដែលមិនអាច ខ្វះបាន។
វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព គឺជាបុរេលក្ខណ្ឌ សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើន។ សន្តិភាពត្រូវតែទទួលបានការការពារនៅលើឆាកអន្តរជាតិ។ សន្តិភាព គឺជាដើមទុនមួយដ៏មានតម្លៃសម្រាប់ ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះមួយ ដែលមិនអាច ខ្វះបាន។
#ប្រភព អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប៖ កិច្ចប្រជុំក្រុមការងារប្រមូលព័ត៌មាន និងដោះស្រាយផលប៉ះពាល់ទីតាំងដីរដ្ឋ ដែលមានវិវាទជាមួយប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ ក្រោមអធិបតីភាព លោក លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ នៅសាលប្រជុំតូចសាលាខេត្ត ។
ព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប៖ កិច្ចប្រជុំក្រុមការងារប្រមូលព័ត៌មាន និងដោះស្រាយផលប៉ះពាល់ទីតាំងដីរដ្ឋ ដែលមានវិវាទជាមួយប្រជាពលរដ្ឋ ចំនួន ១៦គ្រួសារ ក្រោមអធិបតីភាព លោក លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារ នៅសាលប្រជុំតូចសាលាខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត
រសៀល ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
ខេត្តកែប ៖ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផល ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារខែបន្ទាប់ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប នៅសាលប្រជុំតូចសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម
ខេត្តកែប និងខេត្តអានយ៉ាង បន្តកិច្ចសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម

