
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមកម្មវិធី Lancang-Mekong Cultural Gala និងពិធីបេីជាផ្លូវការនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជេីញចូលរួមកម្មវិធី Lancang-Mekong Cultural Gala និងពិធីបេីជាផ្លូវការនៃវេទិកា Lancang-Mekong Cooperation Dialogue at the Source ដែលផ្សារភ្ជាប់ពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានដ៏ថ្លៃថ្លាឯកឧត្ដម Wu Xao jun លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីសចិននៃខេត្តឈីងហៃ និងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជន តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ។ វេទិកា Lancang-Mekong Cooperation Dialogue at the Sourceត្រូវបានបង្កើតឡើងក្នុងគោលបំណង “រួមគ្នាអភិវឌ្ឍ រួមគ្នាឆ្លើយតបបញ្ហាប្រឈម និងចែករំលែកផលប្រយោជន៍” ដើម្បីកសាងសហគមន៍មេគង្គ-ឡានឆាងដែលមានសន្តិភាព ស្ថិរភាព វិបុលភាព និងចីរភាព ៕ ខេត្តឈីងហៃ, រសៀលថ្ងៃសុក្រ ទី២៨ សីហា ២០២៦









